ប្រធានាធិបតី លោកTrump៖ អាមេរិកមិនប្រញាប់ក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី ២៨ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកនឹងមិនប្រញាប់ចរចាជាមួយកូរ៉េខាងជើងដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាងឡើយ។ 
ប្រធានាធិបតី លោកTrump៖ អាមេរិកមិនប្រញាប់ក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង - ảnh 1  ប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងនៅទីក្រុង Fargo របស់អាមេរិកនោះ លោក Trump បានរំលឹកឡើងវិញអំពីជោគជ័យនៃជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un  ហើយតាមនោះ ភាគីទាំងពីរសន្យាខិតខំប្រឹងប្រែងឆ្ពោះទៅរក "ការលុបបំបាត់ នុយក្លេអ៊ែរពេញលេញ" នៅលើឧបទ្វីបកូរ៉េ។ ស្ដីពីការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ លោក Trump បានសង្កត់ធ្ងន់ថា៖ អាមេរិក និងកូរ៉េខាងជើងបានជួបជុំគ្នា ហើយមានចំណងទំនាក់ទំនងដដ៏ល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ