ប្រធានាធិបតីកូរ៉េខាងត្បូងបន្តរងសម្ពាធទាមទារឲ្យលាលែងពីតំណែង

ប្រធានាធិបតីកូរ៉េខាងត្បូងបន្តរងសម្ពាធទាមទារឲ្យលាលែងពីតំណែង - ảnh 1
នេះជាករណីធ្វើបាតុកម្មធំបំផុតនៅកូរ៉េខាងត្បុងក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ (រូបថត៖Reuters)

(VOVworld) - ប្រជាជនកូរ៉េខាងត្បូងរាប់ហ្មឺននាក់នាថ្ងៃទី១២ វិច្ចិកា បានចូលរួម
ធ្វើបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលនៅរដ្ឋធានីសេអ៊ូល ដោយទាមទារឲ្យប្រធានា
ធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង។នេះត្រូវបានចាត់ទុកថា ជា
ករណីធ្វើបាតុកម្មមួយក្នុងចំណោមករណីធ្វើបាតុកម្មធំបំផុតនៅប្រទេស នេះក្នុង
រយៈពេល៣០ឆ្នាំកន្លងទៅ។ប៉ូលីសប៉ាន់ស្មានថា មានមនុស្សប្រមាណ១៧ហ្មឺន
នាក់ចូលរួមធ្វើបាតុកម្ម ខណៈដែលអ្នកសង្កេតការណ៍ចាត់ទុកថា បរិមាណ
បាតុករសរុបគឺឡើងដល់ទៅ១លាននាក់។នេះជាករណីធ្វើបាតុកម្មលើកទី៣ជា
បន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃចុងសប្ដាហ៍ដើម្បីប្រឆាំងជំទាស់ប្រធានាធិបតីលោកស្រី
 Park Geun-hye ដោយសារលោកស្រីរូបនេះទុកឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍
ទៅក្នុងកិច្ចការរបស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ