ប្រធានាធិបតីកូរ៉េខាងត្បូងរៀបចំពិធីជប់លៀងជាកិត្តិយសចំពោះអគ្គលេខាបក្សវៀតណាម

(VOVworld) - នាយប់ថ្ងៃទី២ តុលា នៅវិមានប្រធានាធិបតីនៅរដ្ឋធានីសេអ៊ូល ប្រធា
នាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានរៀបចំពិធីជប់លៀងដ៏មហោឡា
រឹក ស្វាគមន៍អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong។

ប្រធានាធិបតីកូរ៉េខាងត្បូងរៀបចំពិធីជប់លៀងជាកិត្តិយសចំពោះអគ្គលេខាបក្សវៀតណាម - ảnh 1
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trongនិង
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye


ថ្លែងមតិនៅទីនេះ លោកស្រី Park Geun-hye បានលើកច្បាស់ថាដំណើរទស្សនកិច្ច
របស់លោក Nguyen Phu Trong បានសរឲ្យឃើញថា ទំនាក់ទំនងដៃគូសហប្រតិបតិ្ត
ការយុទ្ធសាស្ត្ររវាងប្រទេសទាំង២ កំពុងអភិវឌ្ឍន៍យ៉ាងស្អិតរមួតពី១ថ្ងៃទៅ១ថ្ងៃ។
ទន្ទឹមនឹងនោះការដែល ជនវៀតណាមចំនួន៥០ពាន់នាក់រៀបអាពាហ៍ពិពាជាមួយ
ជនកូរ៉េខាងត្បូង គឺជាកត្តាសំខាន់១ តភ្ជាប់ទំនាក់ទំនងពិសេសរវាងប្រទេសទាំង២។
លោកស្រី Park Geun-hye បានសម្ដែងក្ដីសង្ឃឹមថាវៀតណាមនិងកូរ៉េខាងត្បូង នឹង
បន្តកិច្ចសហប្រតិបត្តិការដោយមានផលប្រយោជន៍ដូចគ្នា នាពេលអនាគត ដើម្បី
ជួយឧត្ថម្ភគ្នាទៅវិញទៅមក ព្រមទាំងបើកចេញអនាគត១ពោរពេញទៅដោយយថា
ទស្សន៍។
រីឯខ្លួនវិញ អគ្គលេខាបក្សលោក Nguyen Phu Trong មានជំនឿជាក់ថាការលាតត្រ
ដាងអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលប្រទេសទាំង២ទទួលបាន នឹងរួមចំណែក
ពង្រីកទំនាក់ទំនងនយោបាយកាន់តែមានទំនុកទុកចិត្តពី១ថ្ងៃទៅ១ថ្ងៃ ព្រមទាំង
លើកកំពស់ប្រសិទ្ធភាពសហប្រតិបតិ្តការ ក៏ដូចបន្តពង្រឹងទំនាក់ទំនងមិត្តភាព
រវាងប្រទេសទាំង២ផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ