ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងនូវសារសំខាន់របស់អាស៊ាន EU និងរុស្ស៊ី

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអះអាងនូវ សារៈសំខាន់នៃការជំរុញទំនាក់ទំនងការទូតរវាង Seoul ជាមួយបណ្ដាប្រទេស អាស៊ីនិងអឺរ៉ុប ក្នុងនោះ លោកបានលើកកំពស់ជាពិសេសនៃតួនាទីរបស់អាស៊ាន និងរុស្ស៊ី។ 
ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងនូវសារសំខាន់របស់អាស៊ាន EU និងរុស្ស៊ី - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងនូវសារសំខាន់របស់អាស៊ាន EU និងរុស្ស៊ី

(VOVworld) – ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអះអាងនូវ សារៈសំខាន់នៃការជំរុញទំនាក់ទំនងការទូតរវាង Seoul ជាមួយបណ្ដាប្រទេស អាស៊ីនិងអឺរ៉ុប ក្នុងនោះ លោកបានលើកកំពស់ជាពិសេសនៃតួនាទីរបស់អាស៊ាន និងរុស្ស៊ី។ សេចក្តីសម្រេចនេះត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននាំចេញនាថ្ងៃទី ២៩ ឧសភា ក្នុងជំនួបនៃបណ្ដាបេសកជនពិសេស ដែលត្រូវបានចាក់បញ្ជូនទៅប្រទេសនានាលើពិភពលោក។ លោក Moon Jae-in បានលើកច្បាស់ថា៖ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ បណ្ដាប្រទេសអាស៊ានបានក្លាយទៅជាតំបន់សំខាន់ទី ២ ចំពោះកូរ៉េខាងត្បូង។ នេះក៏ជាតំបន់ដែលប្រជាពលរដ្ឋកូរ៉េខាងត្បូងទៅទស្សនាច្រើនបំផុត។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃប្រទេសរុស្ស៊ីជាពិសេសក្នុងបញ្ហាគ្មាននុយក្លេអ៊ែរលើឧប ទ្វីបកូរ៉េ ព្រមទាំង បានឲ្យដឹងថា៖ ការពិភាក្សារវាងលោក  Song Young-gil និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្តីអំពីបញ្ហានេះទទួលបានលទ្ធផល សំខាន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ