ប្រធានាធិបតីកូឡុំប៊ីចេញឱសនវាទចុងក្រោយចំពោះ FARC

ប្រធានាធិបតីកូឡុំប៊ីចេញឱសនវាទចុងក្រោយចំពោះ FARC - ảnh 1
ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៧ កក្កដា ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បាន
ប្រកាសឱសានវាទចុងក្រោយចំពោះកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC)
 ដែលមិនចង់រំសាយអាវុធ ព្រមទាំងឲ្យដឹងថា ដំណើរការចរចារសន្តិ ភាពនា
បច្ចុប្បន្នគឺជាឱកាសចុងក្រោយចំពោះកងកម្លាំងនេះ។ប្រធានាធិបតីលោក Santos
បាននាំចេញសេចក្ដីព្រមានពោលខាងលើក្រោយពីរណសិរ្សមួយចំណុះ FARC
ប្រកាសថា នឹងមិនរំសាយអាវុធតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកូឡុំប៊ី និង
តំណាងអង្គការនេះដែលកំពុងចូលរួមជំនួបចរចារសន្តិភាពនៅទីក្រុង La Habana
នោះទេ។លោក Santos អះអាងថា នេះជាឱកាសចុងក្រោយដើម្បីពួក ខ្មាន់កាំភ្លើង
ផ្លាស់ប្ដូរជីវិត ព្រមទាំងសង្កត់ធ្ងន់ថា កងទ័ពរដ្ឋាភិបាលនឹងបង្ក្រាប គ្រប់មុខសញ្ញា
ដែលមិនចុះចាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ