ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump រៀបចំសន្និសីទ កាសែតជាលើកដំបូង

ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump រៀបចំសន្និសីទ កាសែតជាលើកដំបូង - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី១១ មករា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក
Donald Trump បានរៀបចំសន្និសីទកាសែតជាផ្លូវការលើកដំបូងគិតតាំងពីជ័យជំនះ
ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦។ចាប់ផ្ដើមសន្និសីទ
កាសែតនៅទីក្រុងញូវយ៉កនេះ លោក Trump ប្រកាសថា លោកបានផ្ទេរសព្វគ្រប់
សិទ្ធិគ្រប់គ្រងនិងប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Trump និងក្រុម ហ៊ុនផ្សេងៗទៀតសំឲ្យ
ទៅកូនៗប្រុសៗ ហើយចាត់ទុកថា ប្រជាជនអាមេរិកមិនចាំបាច់ព្រួយបារម្ភអំពីការ
ដែលលោកមិនទាន់ប្រកាសសំណុំឯកសារពន្ធនោះទេ។
ទាក់ទិនដល់កម្មវិធីថែទាំសុខភាពតម្លៃថោក (Obamacare) ដែលត្រូវបាន
ប្រធានាធិបតីជិតចប់អាណត្តិបេសកកម្មលោក Barack Obama ប្រកាសកាលពីឆ្នាំ
២០១១នោះ លោក Trump ចាត់ទុកថា ការលុបចោល Obamacare ជាប្រការចាំបាច់
 ប៉ុន្តែក៏ត្រូវការមានកម្មវិធីជំនួសផងដែរ។
លើវិស័យកិច្ចការបរទេស លោក Donald Trump បានទទួលស្គាល់ជាលើក
ដំបូងថា ម៉ូស្គូឈរនៅពីក្រោយការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតតម្រង់
ទៅលើ ប្រព័ន្ធបោះឆ្នោតអាមេរិកនាពេលកន្លងទៅ។ប៉ុន្តែ លោកអះអាងថា ខ្លួនឯង
មិន មានកិច្ចព្រមព្រៀងឬកញ្ចប់ប្រាក់កម្ចីណាមួយជាមួយរុស្ស៊ីឡើយ។លោក
សន្យាថា នឹងបញ្ជាណែនាំដើម្បីសំរេចរបាយការណ៍ស្ដីអំពីករណីដែលរដ្ឋាភិបាល
បរទេស អនុវត្តន៍ការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតតម្រង់ទៅលើប្រទេស
អាមេរិក ក្នុងរយៈពេល៩០ថ្ងៃកាន់អំណាចដំបូង។ទាក់ទិនដល់បញ្ហាកសាង
ជញ្ជាំងព្រំដែន ជាមួយម៉ិកស៊ិក លោក Donald Trump ឲ្យដឹងថា បន្ទាប់ពីឡើង
កាន់តំណែង លោកនឹងដំណើការចរចារជាមួយម៉ិកស៊ិកអំពីបញ្ហានេះ ហើយនឹង
សំណូមពរឲ្យ ម៉ិកស៊ិកត្រូវចែករំលែកនូវការចំណាយកសាងជញ្ជាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ