ប្រធានាធិបតីដំបូង​ និងតែមួយគត់នៃសហភាពសូវៀត លោក Mikhail Gorbachev បានទទួលមរណភាព

(VOVWORLD) - នៅថ្ងៃទី ៣០ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាប្រធានាធិបតីដំបូង និងតែមួយគត់នៃសហភាពសូវៀត (កាន់អំណាចរយៈពេល ៦ ឆ្នាំ) លោក Mikhail Gorbachev បានទទួលមរណភាពនៅថ្ងៃទី ៣០ ខែសីហាក្នុងអាយុ ៩២ ឆ្នាំ។
ប្រធានាធិបតីដំបូង​ និងតែមួយគត់នៃសហភាពសូវៀត លោក Mikhail Gorbachev បានទទួលមរណភាព - ảnh 1ប្រធានាធិបតីដំបូង និងតែមួយគត់នៃសហភាពសូវៀត លោក Mikhail Gorbachev ។ រូបថត៖ Reuters

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បន្ទាប់ពីក្លាយជាមេដឹកនាំកំពូលនៃសហភាពសូវៀត លោកបានស្នើឱ្យអនុវត្តមុខតំណែងប្រធានាធិបតី និងលុបចោលបទបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញ ស្តីពីការដឹកនាំរបស់បក្សកុម្មុយនិស្ត។ នៅឆ្នាំ ១៩៩០ លោកបានទទួលរង្វាន់ណូបែលសន្តិភាព។ លោកជាវេជ្ជបណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យចំនួនជាង ៣០ នៅជុំវិញពិភពលោក និងចូលរួមក្នុងសកម្មភាពរបស់អង្គការអន្តរជាតិជាច្រើន ហើយបានសរសេរសៀវភៅ និងចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌។ ក្រៅពីមូលនិធិ Gorbachev លោកបានបង្កើតវេទិកាគោលនយោបាយពិភពលោក វេទិកាសម្រាប់អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព អង្គការកាកបាទបៃតងអន្តរជាតិ និងវេទិការុស្ស៊ី-អាល្លឺម៉ង់ "កិច្ចសន្ទនា ក្រុង Petersburg" ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ