ប្រធានាធិបតីបង់ក្លាដែសមានបំណងចង់សហការជាមួយវៀតណាមលើគ្រប់ វិស័យ

(VOVWORLD) -លោក Abdul Hamid មានគោលបំណងថា ក្នុងឋានៈរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត នឹងជំរុញទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរថែមទៀត ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ប្រធានាធិបតីបង់ក្លាដែសមានបំណងចង់សហការជាមួយវៀតណាមលើគ្រប់ វិស័យ - ảnh 1 ប្រធានាធិបតីបង់ក្លាដែស Abdul Hamid  (ប្រភព៖ dhakatribune)

នាថ្ងៃទី ២៣ ធ្នូនៅវិមានប្រធានាធិបតីបង់ក្លាដែស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែសលោក Pham Viet Chien បានប្រគល់សារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ឡើង ប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ។

នៅក្នុងជំនួបក្រោយពីពីធីប្រគល់សារតាំងនោះ ប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នាជាច្រើន និងសក្តានុពលសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក Abdul Hamid មានគោលបំណងថា ក្នុងឋានៈរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត នឹងជំរុញទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរថែមទៀត ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Pham Viet Chien បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងហួសពីកម្រិត ២ ពាន់លានដុល្លារអាមេរិកឲ្យបានយ៉ាងឆាប់ៗ និងសម្រេចបាន ២ ពាន់លានដុល្លារអាមេរិក ឲ្យសមស្របនឹងសក្កានុពល និងប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ