ប្រធានាធិបតីបណ្ដោះអាសន្នប្រេស៊ីលប្រកាសសមាសភាពគណៈរដ្ឋមន្រ្តី

ប្រធានាធិបតីបណ្ដោះអាសន្នប្រេស៊ីលប្រកាសសមាសភាពគណៈរដ្ឋមន្រ្តី - ảnh 1
ប្រធានាធិបតីបណ្ដោះអាសន្នលោក Michel Temer (ខាងឆ្វេង)និងប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្តីថ្មីលោក Eliseu Padilha នៅរដ្ឋធានី Brasilia នាថ្ងៃទី១២ ឧសភា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១២ ឧសភា អនុប្រធានាធិបតីប្រេស៊ីលលោក Michel Temer
បានប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក្រោយពីក្លាយទៅ ជាប្រធានាធិបតី
បណ្ដោះអាសន្នជំនួសឲ្យលោកស្រី Dilma Rousseff។ក្នុងបទ ថ្លែងមតិដំបូងក្នុងឋានៈ
ថ្មី លោក Temer បានសំដែងជំនឿជាក់ថា ខឿនសេដ្ឋកិច្ច ធំបំផុតនៅតំបន់អាមេរិក
ឡាទីននេះ នឹងឆ្លងផុតពីវិបត្តិនាបច្ចុប្បន្ន ដែលស្ថិតក្នុងស្ថានការណ៍អស្ថិរភាព
នយោបាយនិងគ្រោះអំពើពុករលួយ។លោកបាន អំពាវនាវឲ្យគណៈបក្សនយោ
បាយ ថ្នាក់ដឹកនាំ អង្គការនិងប្រជាជនសាមគ្គីដើម្បី នាំប្រទេសជាតិងើបឡើងវិញ។
ក្នុងពេលនោះ ឆ្លើយសម្ភាសន៍លើទូរទស្សន៍ លោកស្រី Rousseff បន្តបរិហារថា អ្វីៗ
ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសនេះគឺការរដ្ឋប្រហារមួយ ហើយអះអាងថា នឹង
តស៊ូដល់ទីបញ្ចប់ដើម្បីបញ្ជាក់នូវការឥតទោសរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ