ប្រធានាធិបតីបារាំង ធ្វើទស្សនកិច្ចនៅអាមេរិក នាដើមខែធ្នូ

(VOVWORLD) - សេតវិមានបានប្រកាសថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅដើមខែធ្នូ។

ប្រធានាធិបតីបារាំង ធ្វើទស្សនកិច្ចនៅអាមេរិក នាដើមខែធ្នូ - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron 

យោងតាមលេខាធិការសារព័ត៌ មានសេតវិមាន Karine Jean-Pierre នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែង ហើយប្រការនេះនឹងបញ្ជាក់ពីទំនាក់ទំនងដ៏ស៊ីជម្រៅនិងរឹងនាំរវាងសហរដ្ឋអាមេរិកនិងបារាំង ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក។ ភាគីទាំងពីរនឹងពិភាក្សាអំពីភាពជាដៃគូជិតស្និទ្ធក្នុងបញ្ហាសកលរួម និងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ ការពិភាក្សាក៏បានផ្តោតសំខាន់ លើខ្លឹមសារមួយចំនួន រួមទាំងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចពិភពលោក និងសង្រ្គាមនៅអ៊ុយក្រែន។

សូមគូសបញ្ជាក់ថា ប្រធានាធិបតីបារាំងលោក Macron បានទៅទស្សនាសេតវិមានក្នុងខែមេសា ឆ្នាំ ២០១៨ ក្រោមរដ្ឋអំណាច អតីតប្រធានាធិបតី Donald Trump៕

ប្រតិកម្មទៅវិញ

ផ្សេងៗ