ប្រធានាធិបតីបារាំងនិងហ្វីលីពីនអំពាវនាវធ្វើសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ


ប្រធានាធិបតីបារាំងនិងហ្វីលីពីនអំពាវនាវធ្វើសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ប្រធានាធិបតីបារាំងនិងហ្វីលីពីនអំពាវនាវធ្វើសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ កុម្ភៈ ប្រធានាធិបតីបារាំង លោក Francois Hollande បានធ្វើដំណើទស្សនកិច្ចនៅហ្វីលីពីន ក្នុងក្របខ័ណ្ឌយុទ្ធនាការបង្កើនទំនាក់ទំនង ការទូតមុនពេលសន្និសីទកំពូលរបស់ អ.ស.ប. ស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស (បារាំង)។​ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទី ៣ ថ្នាក់ដឹក
នាំទាំង ២ រូបបានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពជាបន្ទាន់ដើម្បី ទប់ទល់នឹងស្ថានភាពបំរ៉ែបំរួលអាកាសធាតុ ឆ្ពោះទៅគោលដៅចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសកលស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅសន្និសីទស្តីអំពី
អាកាសធាតុលើកទី ២១ របស់ អ.ស.ប. (COP-21) នាខែធ្នូរខាងមុខ។ កិច្ចព្រមព្រៀង ថ្មីនេះនឹងជំនួសឲ្យពិធីសារទីក្រុង Kyoto ដែលនឹងអូសុពលភាពនាឆ្នាំ ២០២០ ខាងមុខ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ