ប្រធានាធិបតីបារាំងអំពាវនាវឲ្យមានការបង្រួបបង្រួមអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី ១៨ ខែវិច្ឆិកាប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យបង្កើត សម្ព័ន្ធភាពបារាំង - អាល្លឺម៉ង់ថ្មី ដើម្បីជួយឧបត្ថម្ភដល់អឺរ៉ុបឲ្យមានលទ្ធភាពទប់ទល់នឹងរាល់ការសាកល្បងគ្រប់រូបភាពនាពេលអនាគត។
ប្រធានាធិបតីបារាំងអំពាវនាវឲ្យមានការបង្រួបបង្រួមអឺរ៉ុប - ảnh 1 ប្រធានាធិបតីបារាំង លោក Emmanuel Macron ̣(TTXVN)

ថ្លែងមតិទៅកាន់រដ្ឋសភាអាល្លឺម៉ង់នោះ ប្រធានាធិបតីបារាំង លោក Emmanuel Macronបានសង្កត់ធ្ងន់ថា បារាំង និងអាល្លឺម៉ង់គប្បី សហប្រតិបត្តិការគ្នា ដើម្បីកសាង អឺរ៉ុបមួយប្រកបដោយភាពទំនើបទាន់សម័យ ប្រសិទ្ធភាព និងប្រជាធិបតេយ្យនាពេលអនាគត។ យោងតាមលោកប្រធានាធិបតីបារាំងបានឲ្យដឹងថាអឺរ៉ុបគប្បីអភិវឌ្ឍម្ចាស់ការយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីសម្រេចរួចរាល់នូវភារកិច្ចរាំងស្ទះនូវរាល់"ស្ថានភាពមានភាពវឹកវរ" ក្នុងបញ្ហាសកលនានា។

ចំណែកឯអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថា លោកស្រីគាំទ្រទាំងស្រុងចំពោះការវាយតម្លៃរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ខណៈដែលចាត់ទុកថាអឺរ៉ុប ស្ថិតនៅក្នុងស្ថានភាព " អតុល្យភាព" មុនពេលថ្នាក់ដឹកនាំទាំងពីររូបចាប់ផ្ដើមពិភាក្សាលើការសាកល្បងអំពីគោលនយោបាយ។អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានរំលឹកឡើងវិញនូវការគាំទ្រចំពោះសំណើររបស់ប្រធានាធិបតីបារាំងក្នុងការបង្កើតកងទ័ពអឺរ៉ុបនាពេលអនាគតដែលជានិមិត្តរូបនៃទ្វីបឯកភាពមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ