ប្រធានាធិបតីប៉ាឡេស្ទីន បាន​ជួប​សន្ទនា​តាមទូរស័ព្ទលើកដំបូង ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

(VOVWORLD) - នៅថ្ងៃទី ៨ ខែកក្កដា អាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជួបសន្ទាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz ។
ប្រធានាធិបតីប៉ាឡេស្ទីន បាន​ជួប​សន្ទនា​តាមទូរស័ព្ទលើកដំបូង ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz។(រូបថត៖ Reuters/TTXVN)

នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងលោកប្រធានាធិបតី Mahmoud Abbas និងលោកនាយករដ្ឋមន្ត្រី Yair Lapid ចាប់តាំងពីលោក Yair Lapid បានឡើងកាន់តំណែងកាលពីសប្តាហ៍មុនពី ជំនួសលោក Naftali Bennett។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការ និងបានសង្កត់ធ្ងន់លើតម្រូវការធានាស្ថិរភាព និងសន្តិភាព។

មួយថ្ងៃមុននោះ (៧ ខែកក្កដា) លោកប្រធានាធិបតី Abbas បានទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz នៅទីក្រុង Ramallah ភាគខាងលិច។ សុន្ទរកថានៅក្នុងកិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខសន្តិភាព ក្នុងបរិបទនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ទៅកាន់តំបន់នេះនៅសប្តាហ៍ក្រោយ។ គេរំពឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាមេរិកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន មុនពេទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ