ប្រធានាធិបតីមីយ៉ានម៉ានិងលោកជំទាវអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានាធិបតីមីយ៉ានម៉ានិងលោកជំទាវអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានាធិបតីមីយ៉ានម៉ានិងលោកជំទាវអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVworld)-នាថ្ងៃទី២៥តុលានៅទីក្រុងហាណូយ ប្រធានាធិបតីមីយ៉ាន់ម៉ាលោក
 Htin Kyaw និង លោកជំទាវបានអញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើមដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨តុលា តាមសេចក្តី
អញ្ជើញរបស់ប្រធានរដ្ឋ លោក Tran Dai Quang។ ក្នុងដំណើរទស្សនកិច្ចនៅវៀត
ណាមលើកនេះ ប្រធានា ធិបតីម៉ីយ៉ាន់ម៉ានិងលោកជំទាវបានអញ្ជើញចូលរួមសន្និ
សីទជាន់ខ្ពស់យុទ្ធសាស្ត្រសហ ប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ា វ៉ាឌី-ចៅប្រាយ៉ា-
មេគង្គលើកទី៧ (ACMECS 7) កិច្ចប្រជុំជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ
 មីយ៉ាន់ម៉ា និងវៀតណាមលើកទី៨ (CLMV ៨)និងវេទិកាសេដ្ឋកិច្ចពិភពលោកស្តី
ពីតំបន់មេគង្គ។​ដំណើរទស្សនកិច្ចនេះ សំដៅ បង្កើនទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរវៀតណាមនិងមីយ៉ាន់ម៉ា ព្រម ទាំងជម្រុញរាល់វិធានការសហ
ប្រតិបត្តិការមុខព្រួញមួយចំនួនផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ