ប្រធានាធិបតីរុស្ស៊ី V. Putin ត្រូវបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជា​ផ្លូវការ​

(VOVWORLD) - គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត (SIK) នៃសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី ២៩ ខែមករា បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជាផ្លូវការសម្រាប់ប្រធានាធិបតីបច្ចុប្បន្នលោក Vladimir Putin។ លោកពូទីនបានក្លាយជាបេក្ខជនប្រធានាធិបតីទីបួនដែលបានចុះឈ្មោះក្នុងការបោះឆ្នោតនៅខែមីនាខាងមុខ។

មុននោះ SIK បានចុះឈ្មោះជាបេក្ខជនសម្រាប់តំណាងគណបក្សនយោបាយចំនួនបីក្នុងសភា រួមមាន៖ បេក្ខជននៃគណបក្សសេរីប្រជាធិបតេយ្យ លោក Leonid Sluskiy; បេក្ខជនពីគណបក្សប្រជាជនថ្មី លោក Vladislav Davankov; និងបេក្ខជននៃបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Nikolai Kharitonov ។

ប្រធានាធិបតីរុស្ស៊ី V. Putin ត្រូវបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជា​ផ្លូវការ​ - ảnh 1ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ រ៉យទ័រ

នេះជាការបោះឆ្នោតប្រធានាធិបតីលើកទីប្រាំហើយ ក្នុងអាជីពនយោបាយរបស់លោក Putin ។ កាលពីមុននោះ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រមុខរដ្ឋនៃសហព័ន្ធរុស្ស៊ីចំនួនបួនលើក (២០០០ ២០០៤ ២០១២ និង ២០១៨ ) ក្នុងនោះ ចំនួនសន្លឹកឆ្នោតខ្ពស់បំផុតដែលលោកទទួលបានគឺនៅឆ្នាំ ២០១៨ ដោយមានសម្លេងគាំទ្រចំនួន ៧៦,៦៩% ។

នាថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងបើកការិយាល័យបោះឆ្នោតនៅតាមស្ថានអគ្គកុងស៊ុលក្នុងប្រទេសដែលរុស្ស៊ីហៅថា “មិនស្និទ្ធស្នាល” សម្រាប់ម្ចាស់ឆ្នោតរុស្ស៊ីរស់នៅក្រៅប្រទេសអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែមីនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ