ប្រធានាធិបតីរុស្ស៊ី៖ ទ្វីប​អាស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល

(VOVWORLD) - នាថ្ងៃទី ១៣ ខែតុលា ថ្លែងមតិនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៦ ស្តីពីការសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតីរុស្ស៊ីលោក Vladimnir Putin បានអះអាងថា ទ្វីបអាស៊ី ដែលជាកន្លែងមជ្ឈមណ្ឌលអំណាចថ្មីកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា បានដើរតួនាទីយ៉ាងធំធេង ក្នុងការផ្លាស់ប្តូរទៅកាន់ពិភពលោកពហុប៉ូល។
ប្រធានាធិបតីរុស្ស៊ី៖ ទ្វីប​អាស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimnir Putin។ (រូបថត៖ Lâm Khánh/TTXVN)

ក្រោយរយៈពេល ៣០ ឆ្នាំនៃការអភិវឌ្ឍន៍ CICA បានក្លាយជាវេទិកាដ៏សំខាន់នៃការសម្របសម្រួលសកម្មភាព និងកសាងទំនុកចិត្តនៅទ្វីបអាស៊ី។ ឆ្នាំនេះ CICA បានរៀបចំកិច្ចប្រជុំកំពូលមួយក្នុងឱកាសគម្រប់ខួបលើកទី ៣០ នៃការបង្កើត ក្នុងបរិបទដែលពិភពលោក និងទ្វីបអាស៊ីនិយាយដោយឡែកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ និងការអភិវឌ្ឍដែលជាប់ទាក់ទងគ្នាជាច្រើន ដែលទាមទារឱ្យប្រទេសសមាជិកត្រូវពង្រឹងការសម្របសម្រួលដើម្បីដោះស្រាយ។ សន្និសីទនេះគឺជាកន្លែងប្រជុំសម្រាប់ប្រមុខរដ្ឋ/អនុប្រធានចំនួនជិត ២០នាក់ និងមន្ត្រីជាន់ខ្ពស់ជាច្រើននៃប្រទេសសមាជិក CICA និងអ្នកសង្កេតការណ៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ