ប្រធានាធិបតីរុស្ស៊ី និងទួរគីពិភាក្សាអំពីស៊ីរីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

(VOVWORLD) -នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២៩ ឧសភា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin បានពិភាក្សាអំពីបម្រែបម្រូលនៅស៊ីរី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពល។
ប្រធានាធិបតីរុស្ស៊ី និងទួរគីពិភាក្សាអំពីស៊ីរីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានលើកត្រដែតអំពីលទ្ធផលដែលទទួលបានក្នុងវង់ចរចាសន្តិភាពស៊ីរីនៅ រដ្ឋធានី Astana របស់កាហ្សាក់ស្ថាន ហើយសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល និងក្រុមជ្រុលនិយមស៊ីរីគប្បីសហការ សំដៅទទួលឲ្យបានការវិវឌ្ឍដែលមានចរិតលក្ខណៈស្ថាបនា។

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទពោលខាងលើ ប្រធានាធិបតី លោក Erdogan និងសមភាគីលោក Putin ក៏បានឯកភាពថា៖ មិនធ្វើឲ្យស៊ីរីក្លាយទៅជាតំបន់ជម្លោះរវាងអ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់នោះទេ ខណៈដែលសហគមន៍អន្តរជាតិគប្បីរក្សាបូរណភាពដែនដីរបស់ស៊ីរី។ ប្រធានាធិបតីទួគីបានអះអាងថា៖
ដំណើរការនយោបាយនៅ ស៊ីរីមិនត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចូលក្រុមដែលមានទំនាក់ទំនងជាមួយអង្គការការពារប្រជាជនរបស់ជនឃឺដ (YPG) ឬក្រុមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការភេរវកម្មឡើយ។

ស្តីពីទំនាក់ទំនងទ្វេភាគីនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃគម្រោងរោងការណ៍រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu និងបំពង់បង្ហូរឧស្ម័នធម្មជាតិ TurkStream ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកលើវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ