ប្រធានាធិបតីរុស្ស៊ី និងប្រធានរដ្ឋចិនជួបសន្ទនា​

(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) លើកទី ២២ នៅទីក្រុង Samarkand (អ៊ូសបេគីស្ថាន) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping បានជួបពិភាក្សាផ្ទាល់មុខគ្នា។ 
ប្រធានាធិបតីរុស្ស៊ី និងប្រធានរដ្ឋចិនជួបសន្ទនា​ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping (ប្រភព៖ AP)

នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់សម្រាប់ SCO នាបច្ចុប្បន្ន គឺពង្រឹងឲ្យបានទូលំទូលាយ ដោយចាត់ទុកដូចជាមូលដ្ឋានគ្រឹះសម្រាប់អន្តរកម្មមានលក្ខណៈស្ថាបនា។  SCO បច្ចុប្បន្នគឺជាអង្គការពហុជាតិដ៏ធំបំផុតនៅក្នុងពិភពលោកដោយស្រូបយកប្រហែល ២៥% ចំនួនប្រជាជនពិភពលោក។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយចិន លោកប្រធានាធិបតី Putin បានសម្តែងការជឿជាក់ថា កិច្ចពិភាក្សាទាំងនេះ នឹងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន ទាំងនៅលើមូលដ្ឋានទ្វេភាគី និងនៅលើឆាកអន្តរជាតិផងដែរ។

រីឯខ្លួនវិញ ប្រធានរដ្ឋចិន លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច រួមជាមួយរុស្ស៊ី ដើម្បីនាំពិភពលោកដែលកំពុងមានការផ្លាស់ប្តូរដ៏ធំធេង ទៅតាមគន្លងនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងវិជ្ជមាន។ លោកបានអះអាងថា លោកត្រៀមខ្លួនជាស្រេច ផ្លាស់ប្តូរទស្សនៈជាមួយសមភាគីរុស្ស៊ី ក្នុងរបៀបវារៈទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ