ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin អះអាងថា រុស្ស៊ីនឹងបន្ត​សន្ទនា​ជាមួយ​សហរដ្ឋអាមេរិក

(VOVWORLD) - ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៧ ធ្នូបានធ្វើកិច្ចពិភាក្សាការងារតាមអនឡាញក្នុងរយៈពេលជាង ២ ម៉ោង ដោយផ្ដោតលើប្រធានបទសំខាន់គឺស្ថានការណ៍នៅអ៊ុយក្រែន។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin អះអាងថា រុស្ស៊ីនឹងបន្ត​សន្ទនា​ជាមួយ​សហរដ្ឋអាមេរិក - ảnh 1ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ Sputnik)

កាលពីថ្ងៃទី ៨ ខែធ្នូ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីនឹងបញ្ជូនសំណើររបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍ខាងមុខ ដើម្បីបន្តកិច្ចពិភាក្សាការងារតាមអនឡាញរវាងលោក ជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៧ ធ្នូកន្លងទៅ។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានវាយតម្លៃថា កិច្ចពិភាក្សាការងារនេះបានប្រព្រឹត្តិទៅប្រកបដោយ “បើកចំហ និងមានលក្ខណៈស្ថាបនា”ក្នុងនោះប្រការដ៏សំខាន់គឺភាគីទាំងពីរមានលទ្ធភាពបន្តកិច្ចសន្ទនា។ លោក Vladimir Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីមានគោលនយោបាយការទូតសន្តិភាព ប៉ុន្តែក៏មានសិទ្ធិការពារសន្តិសុខជាតិផងដែរ។

សូមបញ្ជាក់ដែរថា ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៧ ធ្នូបានធ្វើកិច្ចពិភាក្សាការងារតាមអនឡាញក្នុងរយៈពេលជាង ២ ម៉ោង ដោយផ្ដោតលើប្រធានបទសំខាន់គឺស្ថានការណ៍នៅអ៊ុយក្រែន។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី សន្តិសុខអ៊ីនធឺណិត និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ