ប្រធានាធិបតីរុស្ស៊ីឆ្ពោះទៅសម័យសហប្រតិបតិ្តការថ្មីជាមួយរដ្ឋអំណាចរបស់ ប្រធានាធិបតីអាមេរិកលោក D. Trump

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៨ កក្កដា បានឲ្យ ដឹងថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិក នឹងត្រូវបានកែលំអក្រោមរដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិកលោក Donald Trump។

ប្រធានាធិបតីរុស្ស៊ីឆ្ពោះទៅសម័យសហប្រតិបតិ្តការថ្មីជាមួយរដ្ឋអំណាចរបស់ ប្រធានាធិបតីអាមេរិកលោក D. Trump - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជួបពិភាគ្សាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖EPA/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៨ កក្កដា បានឲ្យ ដឹងថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិក នឹងត្រូវបានកែលំអក្រោមរដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិកលោក Donald Trump។សេចក្ដីប្រកាសពោលខាង លើត្រូវបាននាំចេញមួយថ្ងៃក្រោយពីថ្នាក់ដឹកនាំរុស្ស៊ី-អាមេរិកទាំងពីររូបនេះ បាន អញ្ជើញជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូង។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននៅខាងក្រៅសន្និសីទកំពូល G២០ នៅទីក្រុង Hamburg របស់ អាល្លឺម៉ង់នោះ ប្រធានាធិបតីលោក Putin អះអាងថា មានមូលហេតុគ្រប់គ្រាន់ ដើម្បីជឿជាក់ថា រុស្ស៊ីនិងអាមេរិកយ៉ាងហោចណាស់នឹងបង្កើតឡើងវិញនូវផ្នែក មួយនៃកិច្ចសហប្រតិបតិ្តការ។ទាក់ទិនដល់ការចោទប្រកាន់ថា ម៉ូស្គូបានធ្វើ អន្តរាគមន៍ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦នោះ លោក Putin អះអាងថា នៅជំនួបនេះ ប្រធានាធិបតីលោក Trump បានទទួល យកការច្រានចោលរបស់រុស្ស៊ីចំពោះបញ្ហានេះហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ