ប្រធានាធិបតីរុស្ស៊ីឆ្លើយសំណួរចំនួន ៧០ ក្នុងអំឡុងរយៈពេល ៤ ម៉ោងក្នុងការសន្ទនាផ្ទាល់ជាមួយប្រជាពលរដ្ឋ

(VOVWORLD) - គំនូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់ជ្រុងជ្រោយក៏ដូចជា ទស្សនៈស្តីអំពីបណ្ដាបញ្ហាអន្តរជាតិក្តៅគគុកតាមរយៈសំណួរចំនួន ៧០ ដែលត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឆ្លើយទាំងអស់ក្នុងរយៈពេល ៤ ម៉ោង នៅការជួបប្រាស្រ័យផ្ទាល់ online ជាមួយប្រជាពលរដ្ឋដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៥ មិថុនា នៅទីក្រុងម៉ូស្គូ។ 
ប្រធានាធិបតីរុស្ស៊ីឆ្លើយសំណួរចំនួន ៧០ ក្នុងអំឡុងរយៈពេល ៤ ម៉ោងក្នុងការសន្ទនាផ្ទាល់ជាមួយប្រជាពលរដ្ឋ - ảnh 1 ប្រធានាធិបតីរុស្ស៊ីឆ្លើយសំណួរចំនួន ៧០ ក្នុងអំឡុងរយៈពេល ៤ ម៉ោងក្នុងការសន្ទនាផ្ទាល់ជាមួយប្រជាពលរដ្ឋ

(VOVworld) – គំនូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់ជ្រុងជ្រោយក៏ដូចជា ទស្សនៈស្តីអំពីបណ្ដាបញ្ហាអន្តរជាតិក្តៅគគុកតាមរយៈសំណួរចំនួន ៧០ ដែលត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឆ្លើយទាំងអស់ក្នុងរយៈពេល ៤ ម៉ោង នៅការជួបប្រាស្រ័យផ្ទាល់ online ជាមួយប្រជាពលរដ្ឋដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៥ មិថុនា នៅទីក្រុងម៉ូស្គូ។ ចម្លើយដែលទទួលបានការយកចិត្តទុកដាក់ ពិសេសរបស់ប្រធានាធិបតីរុស្ស៊ីគឺវិស័យសេដ្ឋកិច្ច។ លោក Vladimir Putin បានអះអាងថា៖ ខឿនសេដ្ឋកិច្ចរុស្ស៊ីបានជំនះពុះពារលើផលវិបាកនៅដំណាក់កាលធា្លក់ចុះសេដ្ឋកិច្ចហើយកំពុងឈានទៅដំណាក់កាលកំណើនដោយមានសញ្ញាវិជ្ជមានជាច្រើនក្នុងពេលដែលអតិផរណាត្រូវបានរាំងស្កាត់ដល់អាត្រាទាបបំផុត ៤,១%។ សេដ្ឋកិច្ចរុស្ស៊ីទទួលបានកំណើនក្នុងរយៈពេលត្រីមាសចំនួន ៣ ជាបន្ត បន្ទាប់។ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៧ ទទួលបាន ០,៧%។ ស្តីអំពីបញ្ហាសង្គម ជាពិសេសគឺសំណួរអំពីលទ្ធភាពដែលលោក Vladimir Putin នឹងចូលរួមការបោះឆ្នោតប្រធានាធិបតីជាបន្តដែរឬទេ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ មានតែអ្នកបោះឆ្នោតនិងប្រជាពលរដ្ឋ ប៉ុណ្ណោះទើមមានសិទ្ធិជ្រើសរើសអ្នកប្រមុខប្រទេសជាតិ។

        ស្តីអំពីទំនាក់ទំនងកិច្ចការបរទេស តាមប្រធានាធិបតី Vladimir Putin ថា៖ ភាពតានតឹងក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិកបានមានចម្លើយក្នុងពេលដែល ស្ថានភាពស្អប់ខ្ពើមរុស្ស៊ីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារផលវិបាកពីបំរ៉ែបំរួលនយោបាយដ៏ស្មុគស្មាញនៅទីនេះ។ ប៉ុន្តែ ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា៖ ម៉ូស្គូមិនចាត់ទុកអាមេរិកជាអមិត្តទេហើយជានិច្ចកាលគោរពការប្រក្រតីភាពទំនាក់ទំនងជាមួយវ៉ាស៊ីនតោន។ ប្រធានាធិបតីរុស្ស៊ីក៏បានរក្សាទស្សនៈស្ងប់ស្ងៀមចំពោះបញ្ហានៅអ៊ុយក្រែនដោយមិនអើពើដល់សេចក្តីប្រកាស «កាត់ផ្តាច់រាល់ ទំនាក់ទំនង» ជាមួយរុស្ស៊ីរបស់ប្រធានាធិបតីអ៊ុយក្រែន។

        ផ្តោតទៅលើផែនការក្នុងរយៈពេលមធ្យមរបស់រុស្ស៊ីនៅស៊ីរី ប្រធានាធិបតី រុស្ស៊ីបានឲ្យដឹងថា៖ ប្រទេសនេះបានរៀបចំផែនការបង្កើនសមត្ថភាពប្រយុទ្ធ របស់បណ្ដាកំលាំងប្រដាប់អាវុធស៊ីរី ហើយឆ្ពោះទៅការកាត់បន្ថយបរិមាណ ទាហានរបស់រុស្ស៊ីនៅប្រទេសមជ្ឈឹមបូព៌ារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ