ប្រធានាធិបតីរុស្ស៊ីជឿជាក់ថាទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ រុស្ស៊ី- វៀតណាមនឹងបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ

(VOVworld)-ក្នុងឱកាសខួបលើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី២កញ្ញា)
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម បានទទួលសាទូរលេខ​អប អរសាទរពីថ្នាក់ដឹកនាំរបស់ប្រទេសនានាលើពិភពលោក។

ប្រធានាធិបតីរុស្ស៊ីជឿជាក់ថាទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ រុស្ស៊ី- វៀតណាមនឹងបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈ RIA Novosti/Aleksey Nikolskyi)

        ក្នុងសាទូរលេខអបអរសាទផ្ញើជូនចំពោះលោកប្រធានរដ្ឋវៀតណាម លោក​
Truong Tan Sang នាថ្ងៃទី ២កញ្ញា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានសម្តែង
នូវជំនឿជាក់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងរុស្ស៊ីជាមួយ​វៀតណាមនឹងត្រូវ
បានពង្រឹងដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងដើម្បីការធានាស្ថេរភាព សន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក Putin បានសង្កត់ធ្ងន់ថា ទំនាក់ទំនង
រវាងរុស្ស៊ីជាមួយវៀតណាមនាសព្វថ្ងៃ មានចរិតលក្ខណៈមិត្តភាព ស្និទ្ធស្នាល
ស្ថាបនា ហើយអាចអះអាងទាំងស្រុងនូវ រាល់គោលដៅដែលបានដាក់ចេញ ក្នុង
កិច្ចចរចាររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាឆ្នាំ២០១៣កន្លងទៅនៅទីក្រុង
ហាណូយ។ ការអនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលទទួលបាននោះ នឹងរួមចំណែក
ក្នុងការបង្កើនថែមទៀត​ ទំនាក់ទំនងយុទ្ធសាស្រ្ត ដើម្បីផលប្រយោជន៍របស់
ប្រជាជាតិទាំងពីរ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ