ប្រធានាធិបតីរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ អំពីសន្តិសុខអឺរ៉ុប

(VOVWORLD) - នៅថ្ងៃទី២១ ខែធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ហើយខ្លឹមសារស្នូលនៃកិច្ចសន្ទនាស្តីពីបញ្ហាសន្តិសុខនៅអឺរ៉ុបនិងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ អំពីសន្តិសុខអឺរ៉ុប - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ AFP/TTXVN)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោកប្រធានាធិបតី Putin បានពិភាក្សាជាមួយលោកប្រធានាធិបតី Macron អំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការពង្រាងសន្ធិសញ្ញាជាមួយអាមេរិក និងពង្រាងកិច្ចព្រមព្រៀងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ស្តីពីការធានាសន្តិសុខនៅទ្វីបអឺរ៉ុប។ លើសពីនេះទៅទៀត មេដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាពាក់ព័ន្ធទៅនឹងការដោះស្រាយជម្លោះនៅអ៊ុយក្រែនផងដែរ។

នៅក្នុងជំនួបសន្ទនាជាមួយមេដឹកនាំអាល្លឺម៉ង់ លោកលោកប្រធានាធិបតី Putin បានជូនដំណឹងដល់លោកអធិការបតី Scholz អំពីសំណើររបស់រុស្ស៊ី ស្តីពីការធានាសន្តិសុខដ៏យូរអង្វែង និងមានលក្ខណៈចាប់បង្ខំ ដោយហាមឃាត់អង្គការណាតូពីការពង្រីកខ្លួនទៅភាគខាងកើត និងដាក់ពង្រាយអាវុធវាយលុកនៅជិតព្រំដែនរុស្ស៊ី។ លោកប្រធានាធិបតី Putin បានអំពាវនាវឱ្យមាន "ការចរចាយ៉ាងហ្មត់ចត់" លើតម្រូវការសន្តិសុខរបស់រុស្ស៊ី ខណៈពេលដែលលោកអាធិកាបតីScholz បានអំពាវនាវឱ្យ "បន្ធូបន្ថយភាពតានតឹង"។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាឡឺម៉ង់ ដែលបានបង្ហាញពីចំណាប់អារម្មណ៍របស់គ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍបន្ថែមទៀតទំនាក់ទំនងទ្វេភាគី និងការរក្សាទំនាក់ទំនងតាមរយៈបណ្តាញផ្សេងៗទៀតផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ