ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន Nagorny-Karabakh និងស៊ីរី

ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន Nagorny-Karabakh និងស៊ីរី - ảnh 1
ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន Nagorny-Karabakh និងស៊ីរី (Image: VNA)


(VOVworld) – នាថ្ងៃទី ៦ កក្កដា ក្នុងការចរចារតាមទូរស័ព្ទតាមការផ្តើមគំនិត
របស់រុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក
Barack Obama បានឯកភាពថា៖ ប្រទេសទាំងពីរត្រៀមខ្លួនជាស្រេចបង្កើនសហ
ការក្នុងសកម្មភាពយោធា នៅស៊ិរី។ ប្រធានាធិបតី Putin ក៏បានដាស់តឿនប្រធា
នាធិបតី Obama គាំទ្រការបែងចែក​ភាគីប្រឆាំងកណ្ដាលល្មមនៅស៊ីរីជាមួយរណសិរ្ស
 Al Nursa ដែល Kremlin​ ដែលធ្លាប់ចាត់ទុកជាក្រុមភេរវកម្មមួយ។ ស្តីពីបញ្ហានៅ
អ៊ុយក្រែន ប្រធានាធិបតីអាមេរិកបានអំពាវនាវឲ្យសមភាគីរុស្ស៊ីអនុវត្តជំហាន
បន្ធូស្រាលភាពតានតឹងនៅប៉ែកខាងកើតអ៊ុយក្រែន។ លោក Obama ក៏បាន
សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការអនុវត្តកិច្ចព្រមព្រៀង Minsk។ ប្រធានាធិបតី
អាមេរិកបានអះអាងថែមទៀតថា៖ លោកត្រៀមខ្លួនជាស្រេចបង្កើនការខំប្រឹង
ប្រែងជាមួយរុស្ស៊ីនិងបារាំងដើម្បីទទួលបានដំណោះស្រាយលើគ្រប់ជ្រុងជ្រោយ
សំរាប់ជំលោះនៅ Nagorny-Karabakh រវាង Azerbaijan និងកំលាំងប៉ះបោរដែល
Armenia គាំទ្រ។ ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក Putin បានអះអាងជា
ថ្មីម្តងទៀតថា៖ Kiev ត្រូវប្រតិបត្តិតាមកិច្ចព្រមព្រៀង Minsk  ហើយរុស្ស៊ីមាន
គោលបំណងឲ្យមានការបោះជំហាន ឆ្ពោះទៅសន្តិភាពនៅតំបន់ Nagorno-
Karabakh ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ