ប្រធានាធិបតីរុស្ស៊ីបានជួបពិភាក្សាជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស

(VOVWORLD) -   នាថ្ងៃទី ៤ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអ៊ីតាលី និងបុរី Vatican ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីសនៅបុរី Vatican ។
ប្រធានាធិបតីរុស្ស៊ីបានជួបពិភាក្សាជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជួបពិភាក្សាជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីសនៅបុរី Vatican

នេះជាជំនួបលើកទី ៣ រវាងលោក Putin និងសម្តេចប៉ាប ដែលលេចឡើងពាក្យ    ចចាមអារាមថា ជំនួបនេះនឹងត្រួសត្រាយផ្លូវសម្រាប់សម្តេចប៉ាបអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ឆ្លើយសំនួរបន្ទាប់ពីជំនួបពិភក្សាក្នុងរយៈពេល ៥៥ នាទី លោក Putin បានឲ្យដឹងថា "នេះគឺជាកិច្ចពិភាក្សាដ៏គួរឱ្យចាប់អារម្មណ៍និងមានអត្ថន័យដ៏សំខាន់"។ បន្ទាប់ពីជំនួបនេះលោក Putin បានទទួលទានអាហារថ្ងៃត្រង់ជាមួយសមភាគីអ៊ីតាលី លោក Sergio Mattarella នៅវិមានប្រធានាធិបតីនិងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ