ប្រធានាធិបតីរុស្ស៊ី៖សកម្មភាពសំដៅបន្ទាបកិត្យានុភាពនិងភាពស្របច្បាប់របស់អ.ស.បគឺគ្រោះថ្នាក់ណាស់

ប្រធានាធិបតីរុស្ស៊ី៖សកម្មភាពសំដៅបន្ទាបកិត្យានុភាពនិងភាពស្របច្បាប់របស់អ.ស.បគឺគ្រោះថ្នាក់ណាស់ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងបទសន្ទរកថានៅមហាសន្និបាតអ.ស.ប​
(រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាលើកដំបូងក្នុងរយៈពេល
១០ឆ្នាំកន្លងទៅ បានថ្លែងបទសន្ទរកថានៅមហាសន្និបាតអ.ស.ប ក្នុងក្របខ័ណ្ឌ
សម័យប្រជុំលើកទី៧០របស់ស្ថាប័ននេះនៅទីក្រុងញូវយ៉ករបស់អាមេរិក។ក្នុងបទ
សន្ទរកថានាថ្ងៃទី២៨ កញ្ញា ដែលអូសបន្លាយចំនួន៣០នាទី ថ្នាក់ដឹកនាំ រុស្ស៊ីបាន
សង្កត់ធ្ងន់ទៅលើតួនាទីរបស់អ.ស.ប លើកសំណើរទិសដៅដោះស្រាយចំណុចក្ដៅ
នាបច្ចុប្បន្នលើពិភពលោកដូចជាស្ថានភាពនៅមជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើងឬវិបត្តិ
នៅអ៊ុយក្រែន។លោក Putin បានអះអាងថា សកម្មភាពទាំង ឡាយរបស់ប្រទេស
ណាក៏ដោយដែលមិនសមស្របជាមួយសេចក្ដីសំរេចរបស់ អ.ស.បនោះគឺប្រឆាំង
នឹងធម្មនុញ្ញអ.ស.ប​ ប្រឆាំងនឹងច្បាប់អន្តរជាតិ។លោក Putin ក៏បានព្រមានដែរថា
រាល់ការខិតខំប្រឹងប្រែងសំដៅបន្ទាបកិត្យានុភាពនិង ភាពស្របច្បាប់របស់អ.ស.ប
គឺគ្រោះថ្នាក់ណាស់ដោយសារប្រការនោះអាចនាំទៅការដួលរលំនៃរចនាសម្ព័ន្ធ
ទំនាក់ទំនងអន្តរជាតិទាំងស្រុង។
ក្រោយពីថ្លែងបទសន្ទរកថានៅមហាសន្និបាតអ.ស.ប ប្រធានាធិបតីរុស្ស៊ីលោក
Putin គ្រោងនឹងមានជំនួបចរចារទ្វេភាគីជាមួយប្រធានាធិបតីអាមេរិកលោក
 Barack Obama ដើម្បីពិភាគ្សាអំពីបញ្ហាស៊ីរីនិងអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ