ប្រធានាធិបតីរុស្ស៊ីស្នើផែនការ៧“ខ”សំដៅដោះស្រាយវិបត្តិនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីស្នើផែនការ៧“ខ”សំដៅដោះស្រាយវិបត្តិនៅអ៊ុយក្រែន - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក​Vladimir Putin

(VOVworld)-នាថ្ងៃទី៣កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក​Vladimir Putin បានស្នើឡើង ផែនការ១ដោយមាន៧“ខ”សំដៅដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ លោក Putin
សង្កត់ធ្ងន់ថា ផែនការនេះគឺសំដៅបញ្ចប់ការបង្ហូឈាម និងស្ថេរភាពឡើងវិញ សភាពការណ៍នៅភាគខាងកើតនិងខាងត្បូងរបស់អ៊ុយក្រែន។តាមផែនការនេះ
គឺភាគីមានជំលោះនានា ត្រូវឯកភាពគ្នា និងរួមធ្វើសកម្មភាព ដើម្បីអនុវត្តន៍ បណ្តា ជំហានជាអាទិ៍ដូចជា៖  បញ្ចប់រាល់សកម្មភាពវាយប្រហារបស់កងទ័ពអ៊ុយក្រែន
និងកម្លាំង សេនាជននៅ Donetsk និង Lugansk អនុវត្តន៍ការឃ្លាំមើលអន្តរជាតប្រ
កបដោយ ប្រសិទ្ធភាពនិងបរានុម័តចំពោះបទឈប់បាញ់និងឃ្លាំមើល ស្ថានភាព
ក្រោយពេល ឈប់បាញ់ បើករបៀងមនុស្សធម៌សម្រាប់ជនភៀសខ្លួន​និងដឹក
ជញ្ជូនទំនិញជំនួយ មនុស្សធម៌ទៅកាន់ភាគខាងកើតអ៊ុយក្រែន និងបញ្ចូនក្រុម
ជួសជុល ជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានជំលោះជាដើមឡើងវិញ។
លោក Putin ក៏ បានសម្តែងក្តីសង្ឈឹមដែរថា ភាគីមានជំលោះរបស់អ៊ុយក្រែន និង
សម្រេចបានកិច្ច ព្រមព្រៀងក្នុងកិច្ចប្រជុំរបស់ក្រុមជួបប្រាស្រ័យនាថ្ងៃទី៥កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ