ប្រធានាធិបតីលោក Trump៖ រដ្ឋអាជ្ញាអាមេរិកគ្មានភ័ស្តុតាងណាមួយ ដែល​បង្ហាញ​ថារុស្ស៊ីបានជ្រៀតជ្រែក ក្នុងការបោះឆ្នោតឡើយ

(VOVWORLD) -នាថ្ងៃទី ៨ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា រដ្ឋអាជ្ញាអាមេរិកគ្មានភ័ស្តុតាងណាមួយ ដែលចោទប្រកាន់ថាលោកបានសមគំនិតជាមួយរុស្ស៊ី បន្ទាប់ពីធ្វើការស៊ើបអង្កេតរយៈពេលដ៏យូរនិងចំណាយថវិកាជាច្រើនអំពីការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែក ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។ 
ប្រធានាធិបតីលោក Trump៖ រដ្ឋអាជ្ញាអាមេរិកគ្មានភ័ស្តុតាងណាមួយ ដែល​បង្ហាញ​ថារុស្ស៊ីបានជ្រៀតជ្រែក ក្នុងការបោះឆ្នោតឡើយ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

តាមរយៈបណ្ដាញសង្គម Twitter លោក Trump សរសេរថា " អស់រយៈពេល ២ ឆ្នាំ ក៏ដូចជាឯកសារដែលមានកម្រាស់២ លានទំព័រ (ដែលមានតម្លៃច្រើនជាង ៣០ លានដុល្លារអាមេរិក) ប៉ុន្តែគ្មានភ័ស្តុតាងអំពីការសមគំនិតណាមួយឡើយ"។

លោក Donald Trump បានថ្លែងដូច្នេះ សំដៅប្រឆាំងជំទាស់ចំពោះការដែល រដ្ឋអាជ្ញាអាមេរិកបាននិយាយអំពីឧបាយកលថាប្រជាពលរដ្ឋរុស្ស៊ីមួយរូបធ្លាប់បានជួយលោក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ