ប្រធានាធិបតីវ៉េណាស៊ុយអេឡាប្រកាសទិសដៅធ្វើសកម្មភាពរបស់រដ្ឋាភិបាល

(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសទិសដៅធ្វើសកម្មភាពជាគោលរបស់រដ្ឋាភិបាលក្នុងអាណត្តិ ថ្មីក្រោយពីដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី ២០ ឧសភា កន្លងទៅ។ 

នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសទិសដៅធ្វើសកម្មភាពជាគោលរបស់រដ្ឋាភិបាលក្នុងអាណត្តិថ្មីក្រោយពីដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី ២០ ឧសភា កន្លងទៅ។ ថ្លែងមតិបន្ទាប់ពីសម័យប្រជុំពិសេសនៃរដ្ឋសភា ថ្នាក់ដឹកនាំគណបក្ស ឆ្វេងនិយមរូបនេះបានឲ្យដឹងថា៖ រដ្ឋាភិបាលថ្មីផ្តល់អាទិភាពលើការជំរុញនិង បង្កើនការអភិវឌ្ឍសេដ្ឋកិច្ច ការសន្ទនាសម្រុះសម្រួលជាតិ ការប្រយុទ្ធប្រឆាំងអំពើ ពុករលួយ ការពារនិងវិនិយោគសង្គម ការពារប្រទេសជាតិចំពោះឧបាយកល បំបែកបំបាក់ ក៏ដូចជា អះអាងថា៖ សង្គមនិយមគឺជាគោលមាគ៌ ឆ្ពោះទៅគោល ដៅសុភមង្គលរបស់ប្រជាជន។ រួមជាមួយគ្នានោះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នឹងអនុវត្តកិច្ចសន្យាជំរុញផលិតភាពសេដ្ឋកិច្ចដើម្បីស្ថិរភាពកំណើនរបស់ប្រទេស ជាតិសំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ