ប្រធានាធិបតីវេណេហ្ស៊ុយអេឡាអំពាវនាវអោយបោះឆ្នោតរដ្ឋសភាមុនកាលកំណត់

(VOVWORLD) - នាថ្ងៃទី២ ខែកុម្ភៈ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro បានអំពាវនាវអោយរៀបចំការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់ ក៏ដូចជាដំណើរការកិច្ចសន្ទនាជាតិដើម្បីដោះស្រាយស្ថានភាពតាន តឹងនាបច្ចុប្បន្នផងដែរ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាអំពាវនាវអោយបោះឆ្នោតរដ្ឋសភាមុនកាលកំណត់ - ảnh 1 ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (រូបថត៖ AFP/TTXVN)

អញ្ជើញថ្លែងនៅចំពោះមុខអ្នកគាំទ្រក្នុងឱកាសពិធីរំលឹកខួបលើកទី២០នៃបដិវត្តន៍បូលីវីបំផុសឡើងដោយអតីតប្រធានាធិបតីលោក Hugo Chavez នោះ លោក Maduro បានអោយដឹងថា ខ្លួនគាំទ្រសំណើររបស់រដ្ឋសភាស្ដីពីការរៀបចំការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី២ ខែកុម្ភៈ ប្រធានាធិបតីលោក Nicolas Maduro បានប្រកាសថា ឧបាយកលរដ្ឋប្រហានិងផែនការបំផ្លាញរដ្ឋអំណាចបដិវត្តន៍បូលីវី ដែលបានដំណើរការដោយអាមេរិកនិងភាគីប្រឆាំងក្នុងប្រទេសនោះ បានទទួលរងបរាជ័យ។ អញ្ជើញថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅក្នុងពិធីមិទ្ទិញមួយនៅរដ្ឋធានី Caracas ថ្នាក់ដឹកនាំឆ្វេងនិយមវេណេហ្ស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ថា ឆ្លើយតបនឹងការអំពាវនាវអោយធ្វើកុបកម្មរបស់ប្រធានាធិបតីស្វ័យប្រកាសរបស់វេណេហ្ស៊ុយអេឡាលោក Juan Guaido នោះ នាយទាហាននិងទាហានភាគច្រើននៃកងកម្លាំងប្រដាប់អាវុធជាតិបូលីវី (FANB) នៅតែបង្ហាញនូវភាពស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញក៏ដូចជាចំណងសាមគ្គីភាពជាមួយប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ