ប្រធានាធិបតីស៊ីរីលោក Bashar Al Assad រៀបចំផែនការទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មានកណ្ដលកូរ៉េខាងជើង (KCNA) នាថ្ងៃទី ៣ មិថុនា បានជូនដំណឹងថា៖ប្រធានាធិបតីស៊ីរី លោក Bashar Al Assad កំពុងរៀបចំផែនការទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក ហើយមានជំនួបជាមួយថ្នាក់ដឹកនាំលោក Kim Jong-un។ 
ប្រធានាធិបតីស៊ីរីលោក Bashar Al Assad រៀបចំផែនការទៅបំពេញទស្សនកិច្ចនៅ ស.ប.ប.ក - ảnh 1 ថ្នាក់ដឹកនាំលោក Kim Jong-un និងប្រធានាធិបតីស៊ីរីលោក Bashar Al Assad

យោងតាម KCNA បានឲ្យដឹងថា៖លោក Bashar Al Assad បាននាំចេញព័ត៌មានពោលខាងលើនាថ្ងៃទី ៣០ ឧសភា ខណៈដែលលោកទទួលលិខិតផ្ទេរសិទ្ធិពីឯកអគ្គរដ្ឋទូតនៃ ស.ប.ប.ក ប្រចាំនៅស៊ីរី លោក Mun Jong-nam ។ លោក Bashar Al Assad បានអះអាងថា៖ពិភពលោកអបអរសាទររាល់ព្រឹត្តិការណ៍សំខាន់ៗ ដែលប្រព្រឹត្តិទៅនៅលើឧបទ្វីបកូរ៉េ ហើយសម្ដែងនូវជំនឿជាក់ថា៖ ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នឹងទទួលបានជោគជ័យក្នុងការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរឡើងវិញ។ រដ្ឋាភិបាលស៊ីរីនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គោលនយោបាយនិងវិធានការបស់រដ្ឋាភិបាល ស.ប.ប.ក ក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ទំនងជាមិត្តភាពជាមួយ ស.ប.ប.កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ