ប្រធានាធិបតីស៊ីរីអះអាងថាតំបន់ទាំងអស់ដែលក្រុមឧទ្ទាមកាន់កាប់នឹងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញ

(VOVWORLD) -លោកប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានអះអាងនាថ្ងៃទី៧ខែតុលា ថាតំបន់ទាំងអស់ដែលក្រុមឧទ្ទាមកាន់កាប់នៅប្រទេសនេះនឹងផ្ទេរទៅវិញក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនេះដោយពោលថាកិច្ចព្រមព្រៀងគ្មានយោធានៅខេត្ត Idlib ត្រឹមតែស្ថិតក្នុងស្ថានភាពជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
ប្រធានាធិបតីស៊ីរីអះអាងថាតំបន់ទាំងអស់ដែលក្រុមឧទ្ទាមកាន់កាប់នឹងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញ - ảnh 1 ប្រធានាធិបតីស៊ីរីអះអាងថាតំបន់ទាំងអស់ដែលក្រុមឧទ្ទាមកាន់កាប់នឹងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញ

លោក Bashar al-Assad បានឱ្យដឹងថាកិច្ចព្រមព្រៀងតំបន់គ្មានយោធានៅ Idlib នាពេលថ្មីនេះគ្រាន់តែគឺជាវិធានការបណ្តោះអាសន្នហើយតាមរយៈនេះរដ្ឋាភិ បាលនៃប្រទេសស៊ីរីសម្រេចបាននូវសមិទ្ធិផលជាច្រើនដែលភាគច្រើនជៀសវាងពីការបង្ហូរឈាម។ គូរបញ្ជាក់ថា នាខែកញ្ញាកន្លងទៅ ប្រទេសតួកគីនិងប្រទេស រុស្ស៊ីបានឯកភាពគ្នាក្នុងការបង្កើតតំបន់គ្មានយោធានៅភាគពាយព្យនៃប្រទេស ស៊ីរីដែលក្នុងនោះពួរខ្មាន់កំភ្លើងជ្រុលនិយមត្រូវដកចេញកងកម្លាំងចេញពីតំបន់នេះយ៉ាងហោចណាស់នាពាក់កណ្តាលខែតុលា ដោយមានកងកម្លាំងទួរគីនិងរុស្ស៊ី យាមល្បាតក្នុង តំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ