ប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានជាថ្មីម្តងទៀតអំពីការដំឡើងពន្ធលើទំនិញចិន

(VOVWORLD) - លោក Trump បានលើកឡើងសេចក្តីប្រកាសថាដំឡើងពន្ធលើទំនិញចិនក្នុងបរិបទដែលសហរដ្ឋអាមេរិកបានបាត់បង់ការងារធ្វើជាង ៣០ លានក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនៅពេលដែលវិធានការ បិទ ប្រទេស បានបណ្តាលឱ្យខូចខាតយ៉ាងគំហុកដល់សេដ្ឋកិច្ចអាមេរិក។

នាថ្ងៃទី ១ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាការតំឡើងពន្ធសម្រាប់ប្រទេសចិន“ ច្បាស់លាស់ជាជំរើសមួយ” ខណៈដែលលោកកំពុងពិចារណារកវិធីតបតទៅនឹងការដែលវីរុស SARS-CoV-2 ថ្មីដែល  បណ្តាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 មកពីទីក្រុងវូហានប្រទេសចិន ហើយបានរីករាលដាលនៅទូទាំងពិភពលោកផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក Trump បានឲ្យដឹងថា ការដំឡើងពន្ធទៅលើចិនគឺជាជម្រើសមួយ។ លោក Trump បានលើកឡើងសេចក្តីប្រកាសដូចពោលខាងនេះក្នុងបរិបទដែលសហរដ្ឋអាមេរិកបានបាត់បង់ការងារធ្វើជាង ៣០ លានក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនៅពេលដែលវិធានការបិទប្រទេស បានបណ្តាលឱ្យ ខូចខាត យ៉ាង គំហុកដល់សេដ្ឋកិច្ចអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ