ប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន៖ កំណត់គោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៧

(VOVWORLD) - ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃ ទី ៨ ខែកុម្ភៈ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ ថ្ងៃនៅជប៉ុន។
ប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន៖ កំណត់គោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៧ - ảnh 1ប្រធានាធិបតីហ្វីលីពីនជួបនាយករដ្ឋមន្ត្រីជប៉ុនក្នុងកិច្ចប្រជុំកំពូលមួយ នៅខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ Taiwannews)

ភាគីទាំងពីរមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ចំនួនប្រាំពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិទ្វេភាគីបន្ថែមទៀត។

ជាពិសេស កិច្ចព្រមព្រៀងសំខាន់មួយក្នុងចំណោមកិច្ចព្រមព្រៀងដែលភាគីទាំងពីរឆ្ពោះទៅ គឺសន្ធិសញ្ញាការពារគ្រប់ជ្រុងជ្រោយរវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដើម្បីជួយសម្រួលដល់សមយុទ្ធរួមក្នុងការគាំទ្រដល់ហ្វីលីពីន ជំនួយមនុស្សធម៌និងគ្រោះមហន្តរាយ។ ក្រៅពីនោះ មានសន្ធិសញ្ញា ៦ ផ្សេងទៀតទាក់ទងនឹងវិស័យដឹកជញ្ជូន បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង កិច្ចសហប្រតិបត្តិការកសិកម្ម។

យោងតាមក្រសួងការបរទេសហ្វីលីពីន ដំណើរទស្សនកិច្ចការងាររបស់ប្រធានាធិបតី Marcos មានគោលបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ “ពង្រីកសក្តានុពល” នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ ភាគីទាំងពីរក៏មានគម្រោងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងកិច្ចព្រមព្រៀងប្រាក់កម្ចីពីប្រទេសជប៉ុនដែលមានតម្លៃប្រហែល ៤០០ ពាន់លានយ៉េន (៣ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ប្រព័ន្ធផ្លូវដែកហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ