ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសង្កត់ធ្ងន់ថា ហ្វីលីពីនយកចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិត្តិការជាមួយវៀតណាមលើគ្រប់វិស័យ

(VOVworld)-នាយប់ថ្ងៃទី២៩កញ្ញា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
បានអញ្ជើញចាកចេញពីទីក្រុងហាណូយ បញ្ជប់ប្រកបដោយជោគជ័យដំណើរទស្សន
កិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩កញ្ញាឆ្នាំ២០១៦តាមសេចក្តី
 អញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌនៃដំណើរ
 ទស្សនកិច្ចនេះ ប្រធានាធិបតី លោក Rodrigo Duterte បានអញ្ជើញដាក់កម្រងផ្កានៅ
 ស្តបរំលឹកវិញ្ញាណក័្ខន្ធវីរៈជនពលី ជួបសវនាការជាមួយប្រធានរដ្ឋលោក Tran Dai
Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong នាយក រដ្ឋមន្ត្រី
លោក Nguyen Xuan Phuc និងចូលរួមពិធីជប់លៀងរបស់ប្រធានរដ្ឋលោក Tran Dai
Quang។ នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាពគ្នា រួមសហការ ត្រៀម
រៀបចំល្អនូវសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ
២០១៦ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយការទូតតាមរយៈបង្កើនការផ្លាស់ប្តូរ
គណៈប្រតិភូនិងជួបប្រាស្រ័យជាន់ខ្ពស់គ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានសង្កត់ធ្ងន់
ថាត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសក្កានុភាព
នៃ ប្រទេសនីមួយៗ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអង្ករក្នុង
ដំណាក់កាលថ្មី។​វៀតណាមនឹងផ្គត់ផ្គងអង្ករដោយស្ថិរភាព និងយូរអង្វែងសម្រាប់
ហ្វីលីពីន។

        ទន្ទឹមនឹងរាល់កិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្តោតសំខាន់
 ពិភាគ្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូច
គ្នា។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរសន្យារក្សានិងជម្រុញសន្តិភាព សន្តិសុខ
ស្ថិរ ភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍លើសមុទ្រខាងកើត ដោះ
ស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃគោលការណ៍សារវ័ន្តរបស់ច្បាប់
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ