ប្រធានាធិបតីហ្វីលីពីនអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម៖ សញ្ញាសម្គាល់ថ្មី ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោក ជំទាវ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី ៣០ មករា។

ប្រធានាធិបតីហ្វីលីពីនអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម៖ សញ្ញាសម្គាល់ថ្មី ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនលោក Ferdinand R. Marcos Jr. (នៅកណ្ដាល) និងលោកជំទាវថតរូបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនលោក Lai Thai Binh។ (រូបថត៖ VOV)
ដំណើរទស្សនកិច្ចគឺសំដៅ បញ្ជាក់ឡើងវិញនូវទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្ររវាងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងបង្កើត សន្ទុះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ តាមរយៈគ្រប់កាណាល់ រួមទាំង បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា និងប្រជាជន  មុននឹងព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនង រវាងប្រទេសទាំងពីរដូចជា៖ ការរំលឹកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធ សាស្រ្តនៅឆ្នាំ ២០២៥ និងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ