ប្រធានាធិបតីហ្វីលីពីនអះអាងថា មិនចរចារជាមួយភេរវករ

(VOVWORLD) - នាថ្ងៃទី៣១ ឧសភា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រកាសថា លោកនឹងមិនចរចារជាមួយមុខសញ្ញាអ៊ីស្លាមដែលកំពុង ប្រយុទ្ធប្រឆាំងនឹងកងទ័ពប្រទេសនេះ ហើយទន្ទ្រាន់កាន់កាប់តំបន់នានានៅទី ក្រុងប៉ែកខាងត្បូង Marawi ព្រមទាំងអះអាងលើការ ប្ដេជ្ញាចិត្ត វាយបណ្ដេញអង្គ ការរដ្ឋអ៊ីស្លាម (IS) ចេញពីហ្វីលីពីនផងដែរ។
ប្រធានាធិបតីហ្វីលីពីនអះអាងថា មិនចរចារជាមួយភេរវករ - ảnh 1 ផ្សែងហើរឡើងក្រោយពីការវាយប្រហារតាមជើងអាកាសរបស់កងទ័ពរដ្ឋាភិបាលហ្វីលីពីនតម្រង់ទៅលើមូលដ្ឋានរបស់ក្រុមឧទ្ទាមនៅទីក្រុង Marawi (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣១ ឧសភា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រកាសថា លោកនឹងមិនចរចារជាមួយមុខសញ្ញាអ៊ីស្លាមដែលកំពុង ប្រយុទ្ធប្រឆាំងនឹងកងទ័ពប្រទេសនេះ ហើយទន្ទ្រាន់កាន់កាប់តំបន់នានានៅទី ក្រុងប៉ែកខាងត្បូង Marawi ព្រមទាំងអះអាងលើការប្ដេជ្ញាចិត្ត វាយបណ្ដេញអង្គ ការរដ្ឋអ៊ីស្លាម (IS) ចេញពីហ្វីលីពីនផងដែរ។ប្រធានាធិបតីលោក Duterte បាន ថ្លែងមតិដូច្នេះទៅកាន់កងទ័ពនៅទីក្រុង Davao។នេះជាការផ្លាស់ប្ដូរទស្សនៈរបស់ ថ្នាក់ដឹកនាំហ្វីលីពីនរូបនេះ ដោយសារនាសប្ដាហ៍មុនលោកបានអំពាវនាវឲ្យក្រុម ឧទ្ទាម Maute នៅទីក្រុង Marawi ធ្វើការចរចារជាមួយរដ្ឋាភិបាល។

        នាថ្ងៃដដែល កងទ័ពហ្វីលីពីនឲ្យដឹងថា ការប្រយុទ្ធដែលបានអូសបន្លាយ ក្នុងអំឡុង១សប្ដាហ៍កន្លងទៅនៅ Marawi បានបន្តផ្ទុះឡើង។អ្នកនាំពាក្យប្រធានា ធិបតីលោក Ernesto Abella ឲ្យដឹងថា បរិមាណមនុស្សដែលត្រូវស្លាប់ក្នុងការ ប្រយុទ្ធនេះបានឡើងដល់ទៅ១២៩នាក់ ក្នុងនោះមានជួកឧទ្ទាមយ៉ាងហោច ណាស់៨៩នាក់ ទាហានរដ្ឋាភិបាល២១នាក់និងជនស៊ីវិល១៩នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ