ប្រធានាធិបតីអាមេរិក Barak Obama ទទួលដំណែងប្រធានាធិបតីជាថ្មីម្តងទៀត

ប្រធានាធិបតីអាមេរិក Barak Obama ទទួលដំណែងប្រធានាធិបតីជាថ្មីម្តងទៀត - ảnh 1
លោក Barak Obama ទទួលដំណែងប្រធានាធិបតីជាថ្មីម្តងទៀត
(រូបថតៈ Internet)

(VOVworld)-តាមលទ្ធផលរាប់សន្លឹកឆ្នោតដំបូងឲ្យដឹងថា នាព្រឹកថ្ងៃទី៧វិច្ឆិកា
(តាមម៉ោងវៀតណាម)​ប្រធានាធិបតីអាមេរិក Barak Obama បានដណ្តើមជ័យ
ជំនះ ក្នុងការប្រគួតប្រជែងចូលសេតវិមាន។ លោក Obama នឹងបន្ត កាន់ដំ
ណែងជាប្រធានាធិបតី និងអគ្គមេបញ្ញាការរបស់សហរដ្ឋអាមរិកក្នុង អាណត្តិ
៤ឆ្នាំ (2013-2016)។ គិតដល់ឥឡូវនេះ លោក Obama ទទួលបាន សម្លេង
គាំទ្រចំនួន៣០៣សម្លេង ខណៈនោះគូបដិបក្ខលោក Mitt Romney ទទួលបាន
សម្លេងគាំទ្រចំនួន២០៦សម្លេង។ បន្ទាប់ពីលទ្ធផលត្រូវបានប្រកាសអតីតទេ
សាភិបាល Mitt Romney បានទទួលស្គាល់បរាជ័យជាផ្លូវការ។

        ដោយជ័យជំនះនេះ ប្រធានាធិបតី Obama ទទួលបានសេចក្តីជូនពរ ជាច្រើនរបស់ថ្នាក់ដឹកនាំមួយចំនួនលើពិភពលោក។ ក្នុងនោះមាន នាយករដ្ឋ
មន្រ្តីអង់គ្លេស David Cameron ប្រធានសហភាពអឺរ៉ុប Herman Van Rompuy
ជាដើម។​លោក Obama នឹងធ្វើសច្ចាប្រណិធានទទួលដំណែងអាណិត្តិទី២នា
ថ្ងៃទី ២០មករា ឆ្នាំ២០១៣ខាងមុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ