ប្រធានាធិបតីអាមេរិក Donald Trump ពិនិត្យមើលលទ្ធភាពចូលរួម TPP ឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១២ មេសា សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាបណ្ដាមន្ត្រីជាន់ខ្ពស់ពិនិត្យមើលលទ្ធភាពចូលរួម កិច្ចព្រមព្រៀងដៃគូអន្តរមហសមុទ្រប៉ាស៊ីហ្វិក (TPP) ឡើងវិញ ប្រសិនបើ អាចទទួលឲ្យបាន «កិច្ចព្រមព្រៀងល្អជាង១»។ 
ប្រធានាធិបតីអាមេរិក Donald Trump ពិនិត្យមើលលទ្ធភាពចូលរួម TPP ឡើងវិញ - ảnh 1 ប្រធានាធិបតីអាមេរិក Donald Trump ពិនិត្យមើលលទ្ធភាពចូលរួម TPP ឡើងវិញ

នាថ្ងៃទី ១២ មេសា សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាបណ្ដាមន្ត្រីជាន់ខ្ពស់ពិនិត្យមើលលទ្ធភាពចូលរួមកិច្ចព្រមព្រៀងដៃគូអន្តរមហសមុទ្រប៉ាស៊ីហ្វិក (TPP) ឡើងវិញ ប្រសិនបើ អាចទទួលឲ្យបាន «កិច្ចព្រមព្រៀងល្អជាង១»។ សេចក្តីសម្រេចដែលត្រូវបានសមាជិសភានៃបណ្ដារដ្ឋដែលមានខឿនកសិកម្មខ្លាំងរបស់អាមេរិកស្វាគមន៍ហើយចាត់ទុកថា៖ កាយវិការអាចកត់សម្គាល់ការផ្លាស់ប្តូរ ១៨០ ដីក្រែរបស់ប្រធានាធិបតី Donald Trump ពេលដែលខ្លួនលោកផ្ទាល់បានជាអ្នកប្រឆាំងជំទាស់ TPP ក្នុងយុទ្ធនាការរកសម្លេងឆ្នោតហើយបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបន្ទាប់ពីទទួលដំណែងជាប្រធានាធិបតីនាឆ្នាំទៅវិញ។ ប៉ុន្តែ ក្នុងសេចក្តីប្រកាសនាថ្ងៃទី ១២ មេសា លេខាធិការរងនៃសារព័ត៌មានសេតវិមានលោកស្រី Lindsay Walters បាន ឲ្យដឹងថា៖ បទបញ្ជាថ្មីរបស់លោក Donald Trump ឯកភាពជាមួយបណ្ដាសេចក្តី ប្រកាសមុនៗរបស់លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ