ប្រធានាធិបតីអាមេរិក Joe Biden ជឿជាក់ថា កិច្ចព្រមព្រៀងពិដានបំណុលសាធារណៈនឹ​ងត្រូវបានអនុម័ត​ដោយសភាទាំងពីរ​

(VOVWORLD) - ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃទី ២៩ ឧសភា បានឲ្យដឹងថា លោកជឿជាក់ថា សភាអាមេរិកនឹងអនុម័តលើកិច្ចព្រមព្រៀងពិដានបំណុលសាធារណៈ ដែលលោកសម្រេចបានជាមួយប្រធានសភាជាន់ទាប លោក Kevin McCarthy ។
ប្រធានាធិបតីអាមេរិក Joe Biden ជឿជាក់ថា កិច្ចព្រមព្រៀងពិដានបំណុលសាធារណៈនឹ​ងត្រូវបានអនុម័ត​ដោយសភាទាំងពីរ​ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានសភាជាន់ទាប Kevin McCarthy នៅឯសេតវិមាន។ រូបថត៖ AP

នៅថ្ងៃទី ២៧ ខែឧសភា បន្ទាប់ពីការចរចារដ៏ស្វិតស្វាញជាបន្តបន្ទាប់ ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភាជាន់ទាប លោក Kevin McCarthy បានឈានដល់ "ការឯកភាពជាគោលការណ៍" ដើម្បីដកដែនកំណត់នៃបំណុលសាធារណៈជាបណ្ដោះអាសន្ន ហើយទន្ទឹមនឹងនោះ កាត់បន្ថយការចំណាយមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋក្នុងរយៈពេល ២ ឆ្នាំ។ ដូច្នោះហើយ ការខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិក នឹងត្រូវបានអនុញ្ញាតឱ្យលើសពីកម្រិតពិដានចំនួន ៣១,៤ ពាន់ពាន់លានដុល្លាអាមេរិក រហូតដល់ខែមករា ឆ្នាំ ២០២៥ ពោលគឺបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្មីបានប្រព្រឹត្តិទៅ។ សេចក្តីព្រាងច្បាប់ដំឡើងពិដានបំណុលត្រូវបានអនុម័តដោយសភាទាំងពីរ មុនពេលលោកប្រធានាធិបតី Biden ចុះហត្ថលេខាលើច្បាប់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ