ប្រធានាធិបតីអាមេរិក កំណត់កាលបរិច្ឆេទចុងក្រោយសម្រាប់កម្មវិធី TikTok

(VOVWORLD) - កម្មវិធីចែករំលែកវីដេអូដ៏ល្បីៗរបស់ចិន TikTok នឹង «មិនអនុញ្ញឲ្យធ្វើអាជីវកម្ម» នៅសហរដ្ឋអាមេរិកនោះឡើយ ប្រសិនបើមិនលក់សាខារបស់ខ្លួននៅអាមេរិកនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។
ប្រធានាធិបតីអាមេរិក កំណត់កាលបរិច្ឆេទចុងក្រោយសម្រាប់កម្មវិធី TikTok - ảnh 1 រូបតំណាង TikTok នៅលើអេក្រង់ទូរស័ព្ទ។ រូបថត៖ Kyodo / TTXVN

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី៣ ខែសីហា បានឲ្យដឹងថាកម្មវិធីចែករំលែកវីដេអូដ៏ល្បីៗរបស់ចិន TikTok នឹង «មិនអនុញ្ញឲ្យធ្វើអាជីវកម្ម» នៅសហរដ្ឋអាមេរិកនោះឡើយ ប្រសិនបើមិនលក់សាខារបស់ខ្លួននៅអាមេរិកនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ ព្រមទាំងសម្តែងការយល់ព្រមជាមួយក្រុមហ៊ុន Microsoft ដោយមានគោលបំណងចង់ទិញសាខារបស់ TikTok វិញផងដែរ។

សេចក្តីប្រកាសថ្មីបំផុតរបស់ប្រធានា ធិបតីអាមេរិក បានបង្កើនបន្ថែមសម្ពាធលើក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដោយត្រូវសម្រេចបាននូវកិច្ចព្រមព្រៀងមួយនៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនបានប្រកាសថាកម្មវិធីនេះគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ