ប្រធានាធិបតីអាមេរិក៖ ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រព្រឹត្តទៅដ៏ល្អប្រសើរ

(VOVWORLD) -  នាថ្ងៃទី ១០ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅរដ្ឋធានី វ៉ាស៊ីនតោន។ 
ប្រធានាធិបតីអាមេរិក៖ ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រព្រឹត្តទៅដ៏ល្អប្រសើរ - ảnh 1 ប្រធានាធិបតីអាមេរិក៖ ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រព្រឹត្តទៅដ៏ល្អប្រសើរ

(VOVworld) – នាថ្ងៃទី ១០ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅរដ្ឋធានី វ៉ាស៊ីនតោន។ នេះគឺជាជំនួបថ្នាក់ខ្ពស់បំផុតរបស់ប្រធានាធិបតី Donald Trump ជាមួយមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីចាត់តាំងពីពេលលោកទទួលដំណែងមក។ ថ្លែងមតិបន្ទាប់ពីជំនួបនេះ ប្រធានាធិបតី Donald Trump បានឲ្យដឹងថា៖ ការសន្ទនាប្រព្រឹត្តទៅបានដ៏ល្អប្រសើរ។ ផ្លាស់ប្តូរអំពីស្ថានភាពនៅស៊ីរីថ្នាក់ដឹកនាំអាមេរិកបានអះអាងថា៖ គប្បីបញ្ចប់ភ្លាមមួយរំពេចការសម្លាប់ដ៏បង្ហូឈាមនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ លោកបានអំពាវនាវឲ្យកិច្ច

សហប្រតិបត្តិការរវាងប្រទេសនានាដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា៖ ការសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ប្រមូលផ្តុំទៅលើការផ្តើមគំនិតស្តីអំពីតំបន់សុវត្ថិភាពនិងការបន្ធូរស្រាលភាពតានតឹងនៅស៊ីរី។ មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា៖ជំនួបលើកនេះបានសរឲ្យឃើញថា៖ទំនាក់ទំនងរវាងមហាអំណាចទាំងពីរកំពុងកែលំអនាពេលថ្មីៗនេះ។ មុននោះ នាថ្ងៃដដែល រដ្ឋមន្ត្រីកាបរទេសអាមេរិក លោក Rex Tillerson បានជួបធ្វើការជាមួយសមភាគីរុស្ស៊ីដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរីអ៊ុយក្រែននិងបញ្ហាសំខាន់ៗមួយចំនួនទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ