ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី

(VOVWORLD) - នាថ្ងៃទី ៣ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីក្នុងរយៈ ពេលជិត ២ សប្តាហ៍នៅប្រទេសចំនួន ៥ គឺ៖ ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាមនិង ហ្វីលីពីន ចាប់ពីថ្ងៃទី ៣ ដល់ទី ១៥ វិច្ឆិកា ឆ្នាំ ២០១៧។ 
ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី 

(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីក្នុងរយៈ ពេលជិត ២ សប្តាហ៍នៅប្រទេសចំនួន ៥ គឺ៖ ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាមនិង ហ្វីលីពីន ចាប់ពីថ្ងៃទី ៣ ដល់ទី ១៥ វិច្ឆិកា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចលើក នេះគឺសំដៅសង្កត់ធ្ងន់ទៅលើកិច្ចសន្យារបស់ប្រធានាធិបតី Donald Trump ចំពោះទំនាក់ទំនងសម្ព័ន្ធមិត្តនិងដៃគូយូរអង្វែងរបស់អាមេរិក ព្រមទាំង អះអាងជាថ្មី ម្តងទៀតនូវកិច្ចសន្យាជំរុញតំបន់មហាសាគរឥណ្ឌា-ប៉ាស៊ីហ្វិក សេរីភាពនិងបើកទ្វារ។ នាថ្ងៃទី ១០ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមកបំពេញទស្សន កិច្ចនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមដើម្បីចូលរួមសន្និសីទកំពូល  APEC ឆ្នាំ ២០១៧ ហើយមានបទសន្ទរកថានៅសន្និសីទបណ្ដាអគ្គនាយកសហគ្រាសរបស់ APEC៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ