ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងពី “អព្ភូតហេតុសេដ្ឋកិច្ច”

(VOVWORLD) - ភ្លាមៗបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពីតួរលេខកំណើន ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សេដ្ឋកិច្ចអាមេរិក ក្នុងត្រីមាសទី២ឆ្នាំ ២០១៨ ដោយកម្រិតកំណើនទទួលបាន ៤,១%  គឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតកន្លះទសវត្សរ៍មក នាថ្ងៃទី ២៧ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា “នេះគឺជាអព្ភូតហេតុសេដ្ឋកិច្ច” ព្រមទាំអះអាងថា អាមេរិកនឹងសម្រេចបានកំណើននេះមិនត្រឹមតែមួយលើកទេ។
ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងពី “អព្ភូតហេតុសេដ្ឋកិច្ច” - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump

ម្ចាស់សេតវិមានបានសង្កត់ធ្ងន់ថា នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញថា គោលនយោ បាយសេដ្ឋកិច្ចរបស់លោកកំពុងពង្រីកប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានព្យាករណ៏ថា កំណើននៃផលិតផលសរុបក្នុងស្រុក (GDP) របស់អាមេរិកនឹងខ្ពស់ជាងទៀត ខណៈដែលអាមេរិកនឹងដៃគូដទៃ ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ