ប្រធានាធិបតីអាមេរិក លោក​ Joe Biden ធ្វើទស្សនកិច្ចទៅកាន់​ជប៉ុន

(VOVWORLD) - នៅថ្ងៃទី២២ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអញ្ជើញទៅដល់ប្រទេសជប៉ុន ដែលជាទីបង្អង់ដំណើរទីពីរក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់លោកនៅទ្វីបអាស៊ី បន្ទាប់ពីកូរ៉េខាងត្បូង។
ប្រធានាធិបតីអាមេរិក លោក​ Joe Biden ធ្វើទស្សនកិច្ចទៅកាន់​ជប៉ុន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ TTXVN)

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ជប៉ុន ចាប់តាំងពីឡើងកាន់តំណែងមក លោកប្រធានា ធិបតី Joe Biden គ្រោងនឹងទទួល ជួបសវនាការជាមួយព្រះចៅអធិរាជជប៉ុន Naruhito។ បន្ទាប់មក លោកប្រធានាធិបតី Joe Biden នឹងជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ នៅចុងបញ្ចប់នៃជំនួបនេះ មេដឹកនាំទាំងពីរនឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

នៅថ្ងៃទី ២៤ ខែឧសភា ប្រធានាធិប តី អាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចតុភក្ដី ជាមួយនឹងមេដឹកនាំអូស្ត្រាលីនិងឥណ្ឌា នៅទីក្រុងតូក្យូប្រទេសជប៉ុន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ