ប្រធានាធិបតីអាមេរិកចាប់ផ្តើមធ្វើទស្សនកិច្ចនៅអឺរ៉ុប

(VOVWORLD) - សេតវិមានបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Biden នឹងជំរុញការពង្រឹងថែមទៀតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស។
ប្រធានាធិបតីអាមេរិកចាប់ផ្តើមធ្វើទស្សនកិច្ចនៅអឺរ៉ុប - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (រូបថត៖ VNA)

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញមកដល់ទីក្រុងឡុងដ៏កាលពីយប់មិញ (ថ្ងៃទី ៩ ខែកក្កដា) ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣ គឺ អង់គ្លេស លីទុយអានី និងហ្វាំងឡង់។

យោងតាមកាលវិភាគដែលបានប្រកាសដោយសេតវិមាន ថ្ងៃនេះនៅចក្រភពអង់គ្លេស ប្រធានាធិបតីលោក Joe Biden នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះលោក Rishi Sunak និងពិភាក្សាអំពីការប្រែប្រួលអាកាសធាតុជាមួយព្រះមហាក្សត្រ Charles III។ សេតវិមានបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Biden នឹងជំរុញការពង្រឹងថែមទៀតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស។ បន្ទាប់មក លោកប្រធានាធិបតី Joe Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង Vilnius ប្រទេសលីទុយអានី ចូលរួមកិច្ចប្រជុំកំពូល អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកក្កដា។ នេះជាសកម្មភាពសំខាន់របស់ប្រធានាធិបតីអាមេរិកក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបលើកនេះ។

ទីបង្អង់ដំណើរចុងក្រោយនាថ្ងៃទី១៣ ខែកក្កដា របស់ប្រធានាធិបតីលោក Joe Biden ក្នុងដំណើរទស្សនកិច្ចអឺរ៉ុបលើកនេះគឺរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ