ប្រធានាធិបតីអាមេរិក​ចុះហត្ថលេខា​លើច្បាប់​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ

(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចំណាយប្រាក់ប្រមាណ ៣៧០ពាន់លានដុល្លារអាមេរិកសម្រាប់គំនិតផ្តួចផ្តើមថាមពលបៃតង ខណៈពេលដែលអនុញ្ញាតឱ្យប្រព័ន្ធសុខាភិបាល Medicare បានចរចាលើម្លៃថ្នាំសង្កូវតាមវេជ្ជបញ្ជា។
ប្រធានាធិបតីអាមេរិក​ចុះហត្ថលេខា​លើច្បាប់​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ១៦ ខែសីហា បានចុះហត្ថលេខាលើច្បាប់ចំណាយថវិកាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសុខាភិបាលដ៏ធំ ដោយមានឈ្មោះថា "ក្រិត្យច្បាប់កាត់បន្ថយអតិផរណា"។ សេតវិមានបានអះអាងថាក្រិត្យច្បាប់នេះគឺជាការសន្យាដ៏ធំបំផុតសំដៅកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងប្រវត្តិសាស្ត្រអាមេរិក ក៏ដូចជាសំដៅអនុវត្តន៍ការផ្លាស់ប្ដូរដែលបានរង់ចាំពីយូរណាស់មកហើយ ក្នុងការកំណត់តម្លៃថ្នាំសង្កូវ ក៏ដូចជាបំពេញបន្ថែមលក្ខណៈសមភាពសម្រាប់ប្រព័ន្ធពន្ធ ដោយមាន អត្រាពន្ធអប្បបរមា ១៥% នៃប្រាក់ចំណូលចំពោះសម្ព័ន្ធក្រុមហ៊ុនធំៗ។

យោងតាមច្បាប់ថ្មីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចំណាយប្រាក់ប្រមាណ ៣៧០ពាន់លានដុល្លារអាមេរិកសម្រាប់គំនិតផ្តួចផ្តើមថាមពលបៃតង ខណៈពេលដែលអនុញ្ញាតឱ្យប្រព័ន្ធសុខាភិបាល Medicare បានចរចាលើម្លៃថ្នាំសង្កូវតាមវេជ្ជបញ្ជា។ ដើម្បីទទួលបានថវិកាសម្រាប់ផែនការនេះ ច្បាប់នឹងបំពេញបន្ថែមចន្លោះប្រហោងពន្ធ និងកំណត់អត្រាពន្ធអប្បបរមា ១៥% លើប្រាក់ចំណូលចំពោះសម្ព័ន្ធក្រុមហ៊ុនធំៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ