ប្រធានាធិបតីអាមេរិកទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ

ប្រធានាធិបតីអាមេរិកទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ - ảnh 1
ប្រធានាធិបតីអាមេរិកទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានទទួលស្គាល់មិនទាន់ដោះស្រាយវិបត្តិនៅស៊ីរីភ្លាមបានឡើយ។ ទន្ទឹមនឹង
នោះវ៉ាស៊ីងតោនកំពុងពិនិត្យមើលអនុវត្តវិធានការថ្មីមួយចំនួនចំពោះសង្គ្រាម
ស៊ីរិលដែលបានអូសបន្លាយក្នុងរយៈពេល២ឆ្នាំកន្លងមកនៅស៊ីរី។ ថ្លែងមតិក្នុង
សន្និសីទកាសែតរួមបន្ទាប់ពីការចរចារជាមួយព្រះមហាក្សត្រ Jordan ស្តេច
Adbullah II នៅរដ្ឋ California ប្រធានាធិបតី Omaba បានឲ្យដឹងថា៖ សង្គ្រាមស៊ីវិល
នៅស៊ីរីមិនទាន់ដោះស្រាយយ៉ាងឆាប់ៗទេដោយហេតុនេះ អាមេរិកកំពុងពិនិត្យ
មើលជំហានថ្មីមួយចំនួនរួមមានការបង្កើនការខំប្រឹងប្រែងមុនស្សធម៌និងដាស់
តឿនភាគីទាក់ទិននានានៅស៊ីរីបន្តសហប្រតិបត្តិការឆ្ពោះទៅវិធានការការទូត១។ ការបង្កើនផ្តល់ជំនួយឧបត្ថម្ភសំរាប់ Jordan និងភាគីប្រឆាំងនៅស៊ីរីគឺជាវិធានការ
មួយដែលសេតវិមានបាននិងកំពុងអនុវត្តតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ