ប្រធានាធិបតីអាមេរិកបើកចំហការព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី ៦ សីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើ ក្រឹត្យនិតិប្រតិបត្តិដាក់ទណ្ឌកម្មឡើងវិញចំពោះអ៊ីរ៉ង់ ព្រមទាំងអះអាងថា គោលនយោបាយរបស់វ៉ាស៊ីនតោនគឺ ដាក់សម្ពាធជាអតិបរមាលើសេដ្ឋកិច្ចអ៊ីរ៉ង់។ 
ប្រធានាធិបតីអាមេរិកបើកចំហការព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ប៉ុន្តែ ក្នុងសេចក្ដីប្រកាសមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកនៅតែបើកចំហក្នុងការទទួលការព្រមព្រៀងមួយ យ៉ាងពេញលេញជាង" ដែលទាក់ទិននឹងសកម្មភាពទាំងឡាយរបស់តេអេរ៉ង់ ក្នុងនោះមានកម្មវិធីកាំជ្រួចមីស៊ីលផងដែរ។ តាមមជ្ឈដដ្ឋានមន្ត្រីអាមេរិកថា លោក Trump ត្រៀមខ្លួនជាស្រេចដើម្បីជួបប្រជុំជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ នៅ"គ្រប់ពេលវេលា" ។

នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា តេអេរ៉ង់អាចដំណើរការចរចាជាមួយអាមេរិក បើសិនជាវ៉ាស៊ីនតោនបញ្ជាក់នូវទំនុកទុកចិត្តរបស់ខ្លួន ក្រោយពីអាមេរិកដកខ្លួនចេញពីការព្រមព្រៀងនុយក្លេអ៊ែដោយឯកតោភាគី ហើយដាក់ទណ្ឌកម្មឡើងវិញចំពោះអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់ បានអះអាងថា "យើងខ្ញុំគាំទ្របណ្ដាវិធានការការទូត និងការចរចាជានិច្ច រីឯបណ្ដាការចរចា រួមជាមួយបទដាក់ទណ្ឌកម្មទាំងនេះ គឺគ្មានន័យទេ"

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត សហភាពអឺរ៉ុប (EU) រួមជាមួយប្រទេសជាសមាជិកចំនួន ៣ ទៀត គឺ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានអះអាងថា នឹងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយ តេអេរ៉ង់។ ក្នុងសេចក្ដីប្រកាសរួម ជាមួយរដ្ឋមន្ត្រីការបរទេស អង់គ្លេស បារាំង និងអាល្លឺម៉ង់ នោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ និងកិច្ចការបរទេសនៃសហភាពអឺរ៉ុប(EU) លោកស្រី Federica Mogherini បានឲ្យដឹងថា EU រួមជាមួយបណ្ឌាប្រទេសពោលខាងលើប្ដេជ្ញាចិត្តការពារបណ្ដាសហគ្រាសអឺរ៉ុប ដែលកំពុងរកស៊ីស្របច្បាប់ជាមួយអ៊ីរ៉ង់ផងដែរ។

នាវេលាម៉ោង ៤ និង១នាទី តាមម៉ោង GMT ថ្ងៃទី ៧ សីហា អាមេរិក បានដាក់ទណ្ឌកម្មឡើងវិញចំពោះអ៊ីរ៉ង់។ តាមនោះ បណ្ដាបទដាក់ទាណ្ឌកម្មជាលើកដំបូង នឹងតម្រង់លើការជួញដូរ ដុល្លារអាមេរិក មាស់ និងលោហៈដ៏មានតម្លៃព្រមទាំងផ្នែកឧស្សាហកម្មសំខាន់ៗដូចជាធ្យូងអាលុយមីញ៉ូម ដែកថែប។ ចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកាសហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មជាលើកទីពីរតម្រង់លើវិស័យកំពង់ផែសមុទ្រ ថាមពល និងដឹកជញ្ជូនតាមផ្លូវសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ