ប្រធានាធិបតីអាមេរិកបានបិទទ្វារដ្ឋាភិបាលដោយសារបញ្ហាសន្តិសុខនៅតាមព្រំដែន

(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងបិទទ្វារដ្ឋាភិបាលប្រសិនបើសំណើរស្តីពីសន្តិសុខតាមព្រំដែនរបស់លោកមិនត្រូវបានធានាបានឡើយ។
ប្រធានាធិបតីអាមេរិកបានបិទទ្វារដ្ឋាភិបាលដោយសារបញ្ហាសន្តិសុខនៅតាមព្រំដែន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក  Donald Trump បានលើកឡើងយ៉ាងច្បាស់ថា ប្រជាជនអាមេរិកមិនចង់ឲ្យជនចំណាកស្រុកខុសច្បាប់ ក្នុងនោះមានជនល្មើស និងញៀនគ្រឿងញៀនឆ្ពោះចូលក្នុងទឹកដីអាមេរិក។ ការគំរាមកំហែងរបស់អាមេរិកបានដាក់ចេញបន្ទាប់ពីការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃគណៈបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា  Chuck Schumer  និងថ្នាក់ដឹកនាំនៃគណៈបក្សប្រជាធិបតេយ្យនៅសភាជាន់ទាប Nancy Pelosi ស្តីអំពីបញ្ហាផ្តល់ថវិកាដើម្បីសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនដែលជាប់ជាមួយម៉ិកស៊ិកផងដែរ។ លោក Donald Trump បានស្នើសភាផ្តល់ទឹកប្រាក់ចំនួន៥ប៊ីលានដុល្លាអាមេរិកដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ